ជាតិ
«ស្លាខ្មៅ» ជាព្រះរាជដំណាក់លំហែព្រះបាទនរោត្ដមសីហនុ
18, Sep 2022 , 8:19 am        
រូបភាព
កំពត៖ «ដំណាក់ស្លាខ្មៅ» ត្រូវបានកសាងឡើង នៅឆ្នាំ១៩៣៦។ សំណង់ស្ថាបត្យកម្មមួយនេះ ស្ថិតនៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្រុងបូកគោ ខេត្តកំពត។ សំណង់ស្ថាបត្យកម្មមួយនេះ ធ្វើឡើងពីថ្មបាយអ និងបិទឈើស្លាខ្មៅ។ បើតាមផ្ទាំងព័ត៌មាននៅជិតសំណង់មួយនេះ «ដំណាក់ស្លាខ្មៅ» ត្រូវបានកសាងឡើង សម្រាប់ជាព្រះរាជដំណាក់ សម្រាកលំហែកាយ របស់ព្រះបរមរតនកោដ ព្រះបាទនរោត្ដម សីហនុ។ បច្ចុប្បន្នអគារមួយនេះ ហាក់ត្រូវបានបោះបង់ចោល ដោយមានរុក្ខជាតិដុះជុំវិញដំណាក់ និងលើដំបូល។ នៅផ្នែកខាងក្នុងអគារមានសភាពបាក់បែង និង ត្រូវគេគូសវាសលើជញ្ជាំង។


តទៅនេះសូមលោកអ្នកនាង ទស្សនាកម្រងរូបភាព នៃដំណាក់ស្លាខ្មៅដូចតទៅ៖ 
 




















Tag:
 ThmeyThmey25
  ដំណាក់ស្លាខ្មៅ
  ភ្នំបូកគោ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com