ជាតិ
«ការគិតគូរឡើងវិញនៃវិស័យទេសចរណ៍» ជាប្រធានបទក្នុងទិវាទេសចរណ៍ពិភពលោកនៅកម្ពុជា
17, Sep 2022 , 8:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក នឹងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧កញ្ញា នៅប្រទេសឥណ្ឌូនេស៊ី។ ចំណែក ក្រសួងទេសចរណ៍ នឹងរៀបចំទិវាទេសចរណ៍ពិភពលោកនៅកម្ពុជា ក្នុងថ្ងៃទី៣តុលា​ ក្រោមប្រធានបទ «ការគិតគូរឡើងវិញនៃវិស័យទេសចរណ៍»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍

 
ស្របពេលដែលវិស័យទេសចរណ៍កម្ពុជាមានសន្ទុះឡើងវិញក្រោយស្ថានភាពជំងឺកូវីដ-១៩ ប្រតិបត្តិករទេសចរណ៍ មន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់កំពុងគិតគូពីការទទួលទេសចរឡើងវិញ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានជ្រើសយកប្រធានបទ «ការគិតគូរឡើងវិញនៃវិស័យទេសចរណ៍-Rethinking Tourism» សម្រាប់ប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី ៤២។ វេទិកាទេសចរណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
 
លើសពីនេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវ ឱ្យអាជីវករ សមាគមទេសចរណ៍ មន្ត្រី និងមន្ទីរពាក់ព័ន្ធទាំងអស់ យកផ្ទាំងរូបភាពពីសក្តានុពលទេសចរណ៍របស់ខ្លួនចូលរួមផ្សព្វផ្សាយ។ ជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យអ្នកទេសចរ ចូលរួមទិវាទេសចរណ៍ពិភពលោកលើកទី៤២ នៅរាជធានីភ្នំពេញឱ្យច្រើនកុះករ៕
 

Tag:
 ThmeyThmey25
  ទិវាទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com