កីឡាជាតិ
ជាតិ
AFC U20៖ កម្ពុជា មានសង្ឈឹមតិចតួចឡើងទៅវគ្គបន្ត ប្រសិនឈ្នះតាហ្ស៊ីគីស្ថានលើសពី៥គ្រាប់
18, Sep 2022 , 3:05 pm        
រូបភាព
ជំនួបរវាងក្រុមកម្ពុជា(ខៀវ) អាយុក្រោម២០ឆ្នាំ និងលីបង់(ក្រហម)នាពេលកន្លងមក។រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជំនួបរវាងក្រុមកម្ពុជា(ខៀវ) អាយុក្រោម២០ឆ្នាំ និងលីបង់(ក្រហម)នាពេលកន្លងមក។រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ជំនួបចុងក្រោយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ នឹងត្រូវជួបម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន ក្នុងវគ្គសន្សំពិន្ទុក្នុងពូល I នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFC Asian Cup ដែល ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា នាកីឡដ្ឋាន Pamir Stadium ក្រុង Dashane។ ក្រុមគោព្រៃវ័យជំទង់ដែលមាន១ពិន្ទុក្នុងដៃ សល់ឱកាសតិចតួចដើម្បីឡើងទៅវគ្គបន្ត ប្រសិនពួកគេអាចឈ្នះម្ចាស់ផ្ទះលើសពី៥គ្រាប់។



ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជារកបាន១ពិន្ទុ ក្រោយចាញ់លីបង់នៅជំនួបបើកឆាក ១-០ និងស្មើសិង្ហបុរី ១-១។ ចំណែកម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន ស្មើសិង្ហបុរី ០-០ និងឈ្នះលីបង់ ៤-០។

តាមតារាងពិន្ទុបណ្តោះអាសន្នពូល I ម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ឈរលេខ១ មាន៤ពិន្ទុ ដោយមានសំណល់គ្រាប់បាល់ចំណេញ៤គ្រាប់ លីបង់ ឈរលេខ២ មាន៣ពិន្ទុ មានសំណល់គ្រាប់បាល់ដក៣គ្រាប់ ខណៈសិង្ហបុរី ឈរលេខ៣ មាន២ពិន្ទុ ពុំមានសំណល់គ្រាប់បាល់ឡើយ និងកម្ពុជា ឈរលេខ៤ មាន១ពិន្ទុ មានសំណល់គ្រាប់បាល់ដក១។

ក្នុងជំនួបលើកទី៣ កម្ពុជាត្រូវជួបតាហ្ស៊ីគីស្ថាន ខណៈសិង្ហបុរីតតាំងជាមួយលីបង់។ ទាំង៤ក្រុមក្នុងពូល I នេះ សុទ្ធតែមានឱកាសឡើងទៅវគ្គបន្តរៀងៗខ្លួន ដោយជំនួបចុងក្រោយនេះនឹងកាត់សេចក្តីយកពីរក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២៕

Tag:
 កីឡាបាល់ទាត់
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com