អត្ថបទពាណិជ្ជកម្ម
ទិវាអតិថិជន អ៊ូរី ទិវានៃការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ របស់ធនាគារអ៊ូរី !
23, Sep 2022 , 5:19 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកំណត់ជាថ្ងៃនៃ ទិវាអតិថិជន អ៊ូរី ដែលមានវត្តមានការចូលរួម ពី អគ្គនាយកប្រតិបត្តិ លោក លោក គីម ហុង ជូ រួមជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៅគ្រប់សាខាទាំងអស់របស់ ធនាគារ អ៊ូរី ទូទាំងប្រទេស ដើម្បីទទួលស្វាគមន៍ និងបម្រើសេវាកម្មដោយផ្ទាល់ ជូនដល់អតិថិជន។ កម្មវិធី “ទិវាអតិថិជន អ៊ូរី” ប្រចាំឆ្នាំ ២០២២ ត្រូវបានធ្វើឡើងជាលើកដំបូង ក្រោយពីបានក្លាយខ្លួនជា ធនាគារពាណិជ្ជកាលពីដើមឆ្នាំ ២០២២។



  កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណងបីសំខាន់ៗ រួមមាន ៖
១.  ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ធនាគារ អ៊ូរី ទាំងអស់នៅគ្រប់ការិយាល័យសាខា។ 
២.  ដើម្បីបង្កើនទំនាក់ទំនងរវាង ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អ៊ូរី ជាមួយអតិថិជន និងបុគ្គលិកសាខា តាមរយៈការបម្រើសេវាកម្មដោយផ្ទាល់ជូនដល់អតិថិជន  នៅតាមបណ្តាសាខាទាំង ១៣៨ ទូទាំងប្រទេស។ 
៣. ដើម្បីបង្កើតនូវបទពិសោធន៍ល្អៗ និងអារម្មណ៍ល្អៗ ជូនដល់អតិថិជនរបស់ធនាគារ អ៊ូរី នៅគ្រប់បណ្តាសាខាទាំងអស់ ក៏ដូចជាបង្ហាញឲ្យឃើញថា ការបម្រើសេវាអតិថិជន គឺជាទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់គ្រប់កម្រិតផងដែរ។
 


ចាប់ពីម៉ោង ៨:០០ ព្រឹក រហូត ដល់ ១២:០០ ថ្ងៃត្រង់ រាល់អតិថិជន ទាំងអស់ដែលអញ្ជើញមកទទួលសេវាកម្មនៅ ធនាគារអ៊ូរី ដែលមានដូចជា បើកគណនី ដាក់ប្រាក់ ទូទាត់ប្រាក់កម្ចី ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវកិតិ្តយស ជាមួយនឹងសេវាកម្មពិសេស ដែលមិនធ្លាប់មានពីមុនមក។ 
 
អតិថិជនដែលបានចូលរួម ទទួលបានការប្រគល់ជូននូវកាដូរ អាហារសម្រន់ ភេសជ្ជៈ ដើម្បីជាការស្វាគមន៍អតិថិជន ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងគ្រប់ជាន់ខ្ពស់ និងប្រធានសាខា។ បន្ទាប់មកមានការជជែក សំណេះសំណាលជាមួយអតិថិជន បន្តដោយការថតរូបអនុស្សាវរីយ៍ និងបញ្ចប់ដោយការជូនដំណើរអតិថិជន មុនពេលអតិថិជនចាកចេញពីសាខា ប្រកបដោយការយកចិត្តទុកដាក់បំផុត ពីបុគ្គលិក និងគណៈគ្រប់គ្រងគ្រប់ជាន់ ថ្នាក់។ 



កម្មវិធីនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងថ្លែងអំណរអរគុណពីសំណាក់ ធនាគារ អ៊ូរី ដល់អតិថិជនចំពោះការគាំទ្រ និងជឿជាក់មកលើសេវាកម្មហិរញ្ញវត្ថុរបស់យើងកន្លងមក ជិត៣០ឆ្នាំមកនេះ។ 
 
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹម
ថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com