ជាតិ
ភ្ញៀវទេសចរជាង១៤ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាបនារដូវបុណ្យភ្ជុំបិណ្ឌ
27, Sep 2022 , 6:40 pm        
រូបភាព
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅថ្ងៃទី៣នាំពិធីបុណ្យភ្ជុំបិណ្ឌ។ រូបភាព៖ AKP
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅថ្ងៃទី៣នាំពិធីបុណ្យភ្ជុំបិណ្ឌ។ រូបភាព៖ AKP
សៀមរាប៖ ថ្ងៃឈប់សម្រាក់ភ្ជុំបិណ្ឌនារយៈពេល៣ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៤ម៉ឺននាក់ មកដើរកម្សាន្ត។ ក្នុងនោះ មានទេសចរបរទេសផ្ទៃក្នុង ៣ ៤៧០នាក់។



តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា មានទេសចរសរុប ១៤៣,៤៧០នាក់ មកដើរកម្សាន្តខេត្តសៀមរាប។  មន្ទីរទេសចរបញ្ជាក់ថា ទេសចរប្រមាណ១៤ម៉ឺននាក់ គឺជាទេសចរជាតិ និងពលរដ្ឋក្នុងខេត្តផ្ទាល់តែម្តង។

រមណីយដ្ឋានអង្គរមានទេសចរដើរកម្សាន្តជាង៨ម៉ឺននាក់, ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានជាង៤ពាន់នាក់ តំបន់បឹងទន្លេសាប១៥,០០០នាក់ និងតំបន់ផ្សេងៗប្រមាណជាង ៣៥,០០០នាក់។

តាមមន្ទីរទេសចរណ៍ដដែល ក្នុងចំណោមទេសចរជាង១៤ម៉ឺន ទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣,៤៧០ នាក់៕




Tag:
 បុណ្យភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com