ជាតិ
សង្គមជាតិ
អភិបាលរង៖ កងកម្លាំងម្នាក់បានស្លាប់ ដោយសារជួយក្មេងលង់ទឹក
01, Oct 2022 , 4:46 pm        
រូបភាព
ក្រុមងម្លាំងចុះស្វែងរក កងកម្លាំងម្នាក់ទៀត ដែលបាត់ខ្លួន ដោយសារទឹកកួច ខណៈជួយក្មេងលង់ទឹក។ រូបពីហ្វេសប៊ុក Samot Samouy
ក្រុមងម្លាំងចុះស្វែងរក កងកម្លាំងម្នាក់ទៀត ដែលបាត់ខ្លួន ដោយសារទឹកកួច ខណៈជួយក្មេងលង់ទឹក។ រូបពីហ្វេសប៊ុក Samot Samouy
ភ្នំពេញ៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា អាជ្ញាធរ រួមជាមួយពលរដ្ឋ បានរកឃើញសាកសពកងកម្លាំងម្នាក់ ក្នុងហេតុការណ៍ជួយសង្គ្រោះក្មេងប្រុសពីរនាក់ពីការលង់ទឹក កាលពីថ្ងៃទី៣០ កញ្ញា។

 
ក្មេងប្រុសពីរនាក់ បានលង់ទឹកអាងអូរអង្ក្រង នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយត្រូវបានកងកម្លាំងនៅកងពលតូ​ចថ្មើរជើងលេខ៤២ពីររូបជួយសង្គ្រោះ ឲ្យពួកគេរួចផុតពីការលង់នេះ។ ប៉ុន្តែ ជាអកុសល កងកម្លាំងទាំងពីរត្រូវបានទឹកនាំយកទៅ បណ្ដាលឲ្យបាត់ខ្លួន ។ នេះជាការបញ្ជាក់របស់ លោក ឌី រ៉ាដូ ។


 ក្មេងប្រុសពីរនាក់ កងកម្លាំងជួយសង្គ្រោះបាន។ រូបពី សប៊ុក Samot Samouy

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃនេះ អភិបាលរដខេត្តឧត្តរមានជ័យថា ក្រុមការងារបានរកឃើញសពកងកម្លាំងម្នាក់ហើយនារសៀលថ្ងៃទី១តុលា។ ប៉ុន្តែ កងកម្លាំងម្នាក់ទៀត ក្រុមការងារកំពុងបន្តស្វែងរក។
 
«ជាអកុសលពួកគាត់(កងកម្លាំង)ត្រូវកកួចលិច រហូតបាត់បង់ជីវិត ហើយមកដល់ពេលេះ នេះ រកឃើញតែសពម្នាក់ទេ»។ អភិបាលរងខេត្តឧត្តរមានជ័យលើកឡើងបែបនេះ៕ 
 

 សពកងកម្លាំងម្នាក់ត្រូវបានរកឃើញ។ រូបពី ហ្វេសប៊ុក Samot Samouy 
 
 

Tag:
 សង្គម
  ​លង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com