ជាតិ
សម្ដេច ហ៊ុន សែន ដាស់តឿនដល់​ឪពុកម្ដាយ ឱ្យជំរុញឱ្យកូនរៀនសូត្រ
03, Oct 2022 , 2:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាពពី SPM
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បាន​ដាស់​តឿន​ដល់​ឪពុក​ម្ដាយ​ដែល​មាន​លទ្ធភាព ត្រូវ​ខិតខំ​ជំរុញ​ឱ្យ​កូន​រៀន​សូត្រ។ សម្ដេច បន្តថា ​ចំណេះដឹងគឺជាទ្រព្យសម្បត្តិរយៈពេលវែង ដែលមិនមាន​នរណាម្នាក់អាចលួចបាន​នោះទេ។



 
ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅព្រឹក​ថ្ងៃទី៣ តុលានេះ​ សម្ដេចនាយករដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​ការ​ផ្ដល់​ការ​អប់រំ​ដល់កូន ដែលជាទ្រព្យ​សម្បត្តិ​រយៈពេលវែង។ «មិន​ប្រាកដទេ ការចែក​លុយ​ ចែក​ទ្រព្យ​សម្បត្តិ​ឱ្យ​កូនៗ​ នៅ​គង់វង្ស។ ប៉ុន្តែ​ការ​ចែក​ចំណេះដឹង​​ ទើប​ជា​មូលដ្ឋាន»។ នេះជា​ប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដោយ​សម្ដេចបន្ត​លើកពីសុភាសិតខ្មែរ​ថា កណ្ដៀរក៏​មិន​កោរ​ កណ្ដុរក៏​មិនកាត់ ភ្លើង​ក៏​មិនឆេះបានដែរ។
 
ក្នុង​ន័យនេះ សម្ដេច ហ៊ុន សែន ចង់​ឱ្យ​ឪពុក​ម្ដាយដែល​មាន​លទ្ធភាព​ ត្រូវ​ខិតខំ​ជំរុញ​ឱ្យកូន​បាន​សិក្សា​រៀនសូត្រ តាម​មធ្យោបាយ​ណា​ក៏​ដោយ។​ បើតាម​សម្ដេច នាពេល​កន្លងមក​រដ្ឋាភិបាលបានដាក់ចេញនូវ​គោល​នយោ​បាយរៀបចំ​​​សាលារៀន​នៅ​​ទីជន​បទ ដែល​បង្កើត​ឱកាស​ដល់​កុមារ​នៅ​ទីជនបទងាយស្រួល​ធ្វើ​ដំណើរ​ទៅ​រៀន​សូត្រ​​។
 
​ពាក់​ព័ន្ធ​នឹង​ការ​កសាង​ធនធានមនុស្សវិញ សម្ដេច ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាល បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល ក្នុងការជ្រើសរើសមន្រ្តីរាជការចូលបម្រើការ​ច្រើន​ជាង​គេ៕ 
 

Tag:
 អប់រំ
  សម្ដេច
© រក្សាសិទ្ធិដោយ thmeythmey.com