អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេអ៊ូល៖ យន្តហោះ​ចិន​បំពានតំបន់​ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង​ជាង៧០ដង​ក្នុងឆ្នាំ​២០២១
04, Oct 2022 , 9:59 am        
រូបភាព
យន្តហោះចិនក្នុងប្រតិបត្តិការកន្លងមក។ រូបថត Xinhua
យន្តហោះចិនក្នុងប្រតិបត្តិការកន្លងមក។ រូបថត Xinhua
ក្នុងរបាយការណ៍ដែលបានដាក់ជូនរដ្ឋសភា យោធាកូរ៉េខាងត្បូងអះអាងថា យន្តហោះចម្បាំងចិន និងរុស្ស៊ីរាប់សិបគ្រឿងបានចូលទៅក្នុងតំបន់ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង(KADIZ) រាប់សិបដង​កាល​ពី​ឆ្នាំ​មុន។



បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្តហោះយោធាចិនបានចូលទៅក្នុងតំបន់ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង(KADIZ) លើសពី៧០ដងកាលពីឆ្នាំ២០២១ ដែលជាចំនួនស្រដៀងនឹងការឈ្លានពានកាលពីឆ្នាំមុនៗ។ 
 
ក្រៅតែពីយន្តហោះចម្បាំងចិន យន្តហោះចម្បាំងរុស្ស៊ីក៏បានហោះចូលតំបន់ KADIZ ជាង ១០ ដងចាប់តាំងពីឆ្នាំ២០១៧ ខណៈពេលដែលកើនឡើងដល់ជាង២០ដងក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ដដែល។ ចំណែកយន្តហោះចម្បាំងជប៉ុនបានចូលទៅក្នុងតំបន់ការពារដែនអាកាសដែលជាតំបន់ប្រទេសទាំងពីរទាមទារជាកម្មសិទិ្ធដូចគ្នាជាមធ្យម៥០០ដងក្នុងមួយឆ្នាំ។ 
 
តំបន់ការពារដែនអាកាសត្រូវបានគូជាលើកដំបូងក្នុងឆ្នាំ ១៩៥១ ដោយកងទ័ពអាកាសអាម៉េរិកអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់ ១៩៥៣ ដើម្បីការពារការប៉ះទង្គិចគ្នាតាមផ្លូវអាកាសរវាងប្រទេសជុំវិញឧបទ្វីបកូរ៉េ៕
 

Tag:
 កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com