ជាតិ
កម្ពុជា នឹងទាក់ទាញទេសចរអន្តរជាតិ ៧,៥លាននាក់ និងទេសចរផ្ទៃក្នុង១៦លាននាក់ ត្រឹមឆ្នាំ២០២៨
04, Oct 2022 , 7:59 pm        
រូបភាព
ទេសចរអន្តរជាតិដើរទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី២៨សីហា។ រូបភាព៖ សែម ប្រាក់ដាវ
ទេសចរអន្តរជាតិដើរទស្សនាប្រាសាទបន្ទាយស្រី កាលពីថ្ងៃទី២៨សីហា។ រូបភាព៖ សែម ប្រាក់ដាវ
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា មានបំណងទាក់ទាញទេសចរអន្តរជាតិរហូតដល់ ៧,៥លាននាក់ និងទេសចរផ្ទៃក្នុង ១៦លាននាក់នៅឆ្នាំ២០២៨។ ដើម្បីសម្រេចគម្រោងនេះ រដ្ឋាភិបាល បានដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍ផ្សេងៗចំនួន ៨ចំណុច។

 
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍រយៈពេល៥ ឆ្នាំចុងក្រោយថា ទេសចរណ៍កម្ពុជា បានងើបឡើងវិញបណ្ដើរៗក្រោយស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាបានធូរស្រាល។ ជាមួយគ្នានេះ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាព និងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិដែរ។ 


លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ។ រូបភាពពីហ្វេសប៊ុក លោក តុប សុភ័ក
 
យ៉ាងណាមិញ រដ្ឋាភិបាល គ្រោងទាញយកទេសចរអន្តរជាតិរហូតដល់ ៧លាន៥០ម៉ឺននាក់ និងទេសចរផ្ទៃក្នុង១៦លាននាក់នៅឆ្នាំ២០២៨។ រដ្ឋបានដាក់ចេញគម្រោងអភិវឌ្ឍចំនួន៨ ដើម្បីធ្វើយ៉ាងណា នៅឆ្នាំ២០២៨ កម្ពុជាអាចទទួលបានភ្ញៀវទេសចរតាមការរំពឹងទុក។ 
 
គម្រោងទាំង ៨នោះមានដូចជា ការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត, ពង្រឹងគុណភាពសេវាកម្មឱ្យស្របតាមស្តង់ដា, ជំរុញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវទេសចរណ៍ឱ្យស្របតាមស្រង់ដា, សម្រួល និងពង្រឹកសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងជំរុញសមត្ថភាពធនធានមនុស្ស ផ្សព្វផ្សាយពីទីផ្សារទេសចរណ៍។ ចំណែកគម្រោង៣ទៀត គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍, អភិវឌ្ឍផលិតផលទេសចរណ៍ និង ការពង្រឹងអភិបាលកិច្ចទេសចរណ៍។ 
 
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះអះអាងថា រដ្ឋាភិបាលកម្ពុជា នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសុវត្ថិភាព ផាសុខភាព និងផលប្រយោជន៍។ ជាងនេះទៅទៀតរដ្ឋាភិបាលធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com