កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Liverpool ជួប Rangers លើកដំបូង​ ខណៈ Inter ទទួលក្រុមខ្លាំង Barca
04, Oct 2022 , 5:29 pm        
រូបភាព
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គចែកពូលជុំទី៣ ជើងទីមួយបានវិលត្រលប់មកវិញ ថ្ងៃទី៤ ខែតុលានេះ។ ជំនួបពូល A ក្រុម Liverpool ទទួល Rangers ជាការប៉ះគ្នារវាងក្រុមចក្រភពអង់គ្លេសលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌអឺរ៉ុប។ Inter Milan នឹងស្វាគមន៍ក្រុម Barcelona ក្នុងពូល C ខណៈពូល D ក្រុម Eintracht Frankfurt ទទួល Tottenham Hotspur។



ជំនួបរវាង ​Liverpool និង Rangers នឹងក្លាយជាការជួបគ្នាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃការប្រកួតពានរង្វាន់ Champions League។ Liverpool ធ្លាប់លេងទល់ក្រុមមកពីស្កុតឡែនចុងក្រោយបង្អស់ ក្នុងឆ្នាំ ១៩៨០-៨១ ។ ចំណែក Rangers វិញ ធ្លាប់ធ្វើដំណើរមកប្រកួតប៉ះក្រុមនៅអង់គ្លេស ៧ លើករួចមកហើយ ដោយកាលនោះរកជ័យជម្នះតែ ១លើកប៉ុណ្ណោះពីការប្រកួតទាំងនោះ។


 
ទឹកដី Anfield ជាទីកន្លែងប្រកួតរវាងក្រុមទាំងពីរនារាត្រីថ្ងៃទី២ វេលាម៉ោង​ ២យប់រំលងអាធ្រាត្រ។  Liverpool ដឹកនាំដោយលោក Jurgen Klopp ១៥ប្រកួតក្នុងទឹកដីនៃការប្រកួត UCL រកបានជ័យជម្នះ ១៣លើករួចមកហើយវគ្គសន្សំពិន្ទុនេះ និង២ប្រកួតផ្សេងទៀតស្មើ១លើក ចាញ់១លើក។ 
 
នេះជាការប្រកួតដ៏លំបាកមួយសម្រាប់ Rangers ខណៈរដូវកាលនេះពួកគេធ្វើមិនបានល្អឡើយក្នុង UCL ហើយស្ថិតនៅបាតតារាងមិនទាន់រកបានពិន្ទុនៅឡើយ។ ជំនួបពូល A មួយគូទៀត Ajax Amsterdam ត្រូវទទួល SSC Napoli ក្រុមខ្លាំងកំពុងឈរកំពូលតារាង។
 
ក្រឡែកទៅកាន់ជំនួបពូល C វិញ Inter Milan ត្រូវទទួល Barcelona ជាការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនាកីឡដ្ឋាន San Siro ទឹកដីអ៊ីតាលីវេលាម៉ោង ២យប់នេះ។ ប៉ះ Barca ១៤លើក Inter យកឈ្នះបានត្រឹមតែ ២លើកប៉ុណ្ណោះក្នុងជំនួបពានរង្វាន់អឺរ៉ុប ហើយលទ្ធផលផ្សេងទៀតគឺស្មើ ៤លើក និងចាញ់ Barca ចំនួន ៨លើក ប៉ុន្តែក្នុងទឹកដីរបស់ Inter ក្រុម Barca យកឈ្នះតែពីលើកតែប៉ុណ្ណោះ ដោយកាលនោះក្នុងឆ្នាំ​ ១៩៥៩ ពាន Fairs Cup និងក្នុងឆ្នាំ ២០១៩ UCL។
  


សម្រាប់ ៦ប្រកួតក្នុងពានរង្វាន់ UCL ចុងក្រោយដែល Inter ជួប Barca គឺគ្មានលទ្ធផលឈ្នះម្តងឡើយ។ ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា ​Barca និង Bayern Munich ក៏ដូចជាក្រុម Viktoria Plzen ក្រុមខ្លាំងមកពីអ៊ីតាលីមួយនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ឈរពីក្រុម Barca ខណៈខ្លួនត្រូវប្រជែងពិន្ទុក្នុងពូល C នេះ ដោយភាពតានតឹងបំផុត។ ចំណែករាត្រីនេះទៀតសោត Bayern Munich ក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវ Viktoria Plzen ដែលនាវេលាម៉ោង ១១:៤៥ យប់។
 
រីឯជំនួបពូល D ក្រុមម្ចាស់ជើងឯក Europa League រដូវកាល ២០២១-២២ Eintracht Frankfurt នឹងត្រូវទទួល Spurs ដើម្បីប្រជែងយក៣ពិន្ទុដ៏សំខាន់នាការប្រកួតទីបីក្នុងពូលនេះ។ ការប្រកួត​រវាងក្រុមទាំងសងខាងរាត្រីនេះ ជាការប៉ះគ្នាលើកដំបូងផងដែរ ចាប់តាំងពីឆ្នាំ ១៩៨២ មក ដោយធ្លាប់ជួបគ្នា ២លើកឆ្នាំ ១៩៨២ ក្រុមទាំងពីររកបានជ័យជម្នះម្នាក់១លើក។ 



អ្វីដែលពិសេសបំផុតនោះគឹកំណត់ត្រា Spurs ប្រកួតទល់ក្រុមអាល្លឺម៉ង់ ៤លើកចុងក្រោយក្នុងពានរង្វាន់ Champions League គឺមិនដែលស្គាល់ការឈ្នះម្តងឡើយ ដោយប៉ះ Bayern Munich ពីរលើកចាញ់ក្នុងលទ្ធផល ៧-២ និង ១-៣ និង RB Leipzig ពីរលើកចាញ់លទ្ធផល ១-០ និង ៣-០។ 
 
ចំណែក Frankfurt វិញនេះការប្រកួតក្នុងពានរង្វាន់អឺរ៉ុបរបស់គេលើកទី ១៤ហើយ ដោយពួកគេធ្លាប់ប៉ះក្រុមមកពីអង់គ្លេស ៣លើក ដោយយកឈ្នះទាំង៣លើក ក្នុងនោះមានក្រុម Arsenal និងជួប West Ham United ២លើក។ តើ Spurs អាចយកឈ្នះលើក្រុមមកពីអាល្លឺម៉ង់ស្រង់មុខមាត់បានវិញដែរ ឬទេ? 
 
ជំនូបពូល D ១គូផ្សេងទៀត ក្រុមខ្លាំងរបស់បារាំង Olympique Marseille ត្រូវទទួល Sporting CP មកពី ព័រទុយហ្គាល់ វេលាម៉ោង ១១:៤៥យប់។
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនារាត្រីថ្ងៃទី៤ ខែតុលានេះ វេលាម៉ោង ២យប់៖
Club Brugge ស្វាគមន៍ Atletico Madrid និង FC Porto ទទួល Bayer Leverkusen ជំនួបពូល B៕
 
 
 
 
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com