កីឡាជាតិ
ជាតិ
U17៖ ក្រោយចាញ់ចិន ៩-០ កម្ពុជា នឹងបន្តជួបម្ចាស់ផ្ទះអូស្ត្រាលី នៅថ្ងៃទី៧​ ខែតុលា
05, Oct 2022 , 4:29 pm        
រូបភាព
ការលោតតែតប្រជែងបាល់គ្នារវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម) នាជំនួបវគ្គសន្សំពិន្ទុពូលG។ រូបពី FFC
ការលោតតែតប្រជែងបាល់គ្នារវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម) នាជំនួបវគ្គសន្សំពិន្ទុពូលG។ រូបពី FFC
ដោយ:
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ចាញ់ចិន ៩-០ នៃពានរង្វាន់ AFC U17 Asian Cup 2023 វគ្គជម្រុះវិលជុំសន្សំពិន្ទុពូល G​ នៅថ្ងៃទី៥ ខែតុលា។ កម្ពុជា នឹងបន្តសួរសុខទុក្ខម្ចាស់ផ្ទះអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា នាកីឡដ្ឋាន Shepparton Sport City ក្រុងវិចតូរីយ៉ា ប្រទេសអូស្ត្រាលី។

 
ជំនួបបើកឆាកពូល G ក្រុម U17កម្ពុជា បរាជ័យយ៉ាងធ្ងន់ធ្ងរដោយចាញ់ចិន ក្នុងលទ្ធផល ៩-០។ ចិន រកគ្រាប់បាល់បានដោយកីឡាករ Zhang Junjie ស៊ុតចូលនៅនាទី១៦, Huang Kaijun(២៤), Wang Yudong រកបាន៣គ្រាប់(២៦,៥៩,៦១), Kuai Jiwen(៤៥+១), Wang Haobin(៨៦), Li Ming (៨៧), Quyang Jiaxin(៩០+២)។
 
ក្រុមបាល់ទាត់អាយុក្រោម១៧ឆ្នាំចិន ទទួលបាន៣ពិន្ទុឈរលេខ១បណ្តោះអាសន្នក្នុងពូលG ខណៈកម្ពុជា ខាតផលសងគ្រាប់បាល់ចំនួន៩គ្រាប់។ 
សម្រាប់ក្រុមកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនដោយត្រូវជួយម្ចាស់ចាស់ផ្ទះអូស្រ្តាលី នាថ្ងៃទី៧ ខែតុលា បន្ទាប់ពីចិន តទល់ជាមួយកោះម៉ារីយ៉ាណាខាងជើង៕
 
 
 
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com