ជាតិ
បញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្ម ដោយចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្ដីទី
08, Oct 2022 , 6:41 pm        
រូបភាព
ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការសម្រេចនេះ ធ្វើឡើងតាមការស្នើសុំរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ នេះបើតាមព្រះរាជក្រឹត្យចេញថ្ងៃទី៨តុលា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានចេញសម្រេច ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម។ នេះបើយោងតាមសេចក្ដីសម្រេច របស់រដ្ឋាភិបាលចេញថ្ងៃទី៨តុលា ដោយសម្ដេច ហ៊ុន សែន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com