កីឡាអន្តរជាតិ
អន្តរជាតិ
Uzoho អ្នកចាំទី Omonia រីករាយបានលេងនៅ Old Trafford ព្រោះជាអ្នកគាំទ្រ Man Utd តាំងពីក្មេង
14, Oct 2022 , 12:29 pm        
រូបភាព
Francis Ozoho អ្នកចាំទីក្រុម Omonia Nicosia បង្ហាញក្តីរីករាយក្រោយបានបង្ហាញខ្លួននៅ Old Trafford ព្រោះខ្លួនជាអ្នកគាំទ្រក្រុម Manchester United តាំងពីវ័យក្មេង។ អ្នកចាំទីសញ្ជាតិនេហ្សេរីយ៉ា ប្រាប់ដូច្នេះក្រោយក្រុម Omonia ចាញ់បិសាចក្រហម ១-០ នាជំនួបវគ្គសន្សំពិន្ទុតាមពូល UEFA Europa League នៅថ្ងៃទី១៣ ខែតុលា។



អ្នកចាំទី Uzoho វ័យ២៣ ឆ្នាំ ទើបតែទទួលបានពេលវេលាលេងឱ្យក្រុម Omonia Nicosia ត្រឹមតែរយៈពេល ១៣៤នាទីប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានសង្គ្រោះបាល់ពីការស៊ុតពីសំណាក់ក្រុមកីឡាករ Man United រហូតដល់ទៅ ១០លើក។ តែទោះជាយ៉ាងណានៅនាទី ៩០+៣ នាទីបន្ថែមបង្រ្គប់ Man United នៅតែអាចរកបាន១គ្រាប់យកឈ្នះជ័យជម្នះ៣ពិន្ទុបានមកវិញដោយខ្សែបម្រើការពារ Scott Mctominay។
 
បើទោះបីជាត្រូវបាន Scott Mctominay ស៊ុតបំបែកការសង្គ្រោះបាល់យ៉ាងល្អរបស់ Uzogo ក្តី អ្នកចាំទីវ័យ ២៣ឆ្នាំ សញ្ជាតិនីហ្សេរីយ៉ា បានបិដសេធថារូបគេមិនបានអាក់អនចិត្តអ្វីឡើងចំពោះលទ្ធផល តែផ្ទុយទៅវិញរូបគេមានអារម្មណ៍សប្បាយចិត្តខ្លាំងព្រោះជាក្តីស្រមៃរបស់គេដែលបានលេងនៅ Old Trafford។
 
«ខ្ញុំមិនបានខកចិត្តអ្វីឡើយ យើងមានការប្រកួតល្អខ្លាំងណាស់ ខ្ញុំសប្បាយចិត្ត ហើយ Old Trafford វាមិនមែនជាកីឡដ្ឋានមួយដែលយើងអាចមកលេងបានងាយៗឡើយ។ នេះជាក្តីសុបិន្តក្លាយជាការពិត ខ្ញុំធ្លាប់បានស្រមៃក្នុងការលេងនៅទីនេះជាយូណាស់មកហើយ នៅពេលខ្ញុំបានឃើញលទ្ធផលស្មើ ខ្ញុំក៏ចង់លេងឱ្យបានកាន់តែល្អខ្លាមង ហើយខ្ញុំក៏ទទួលបានឱកាសនេះ។»។ Uzoho បាននិយាយប្រាប់ BT Sports បែបនេះក្រោយចប់ការប្រកួត។
 
ទោះបីជាមិនសូវបានលេងឱ្យ Omonia Nicosia នៅរដូវកាលថ្មីនេះ Uzoho បានបង្ហាញខ្លួន​លេងទល់ Manchester United យប់មិញនេះក៏ព្រោះតែអ្នកចាំទីដៃទីមួយ Fabiano រងរបួសក្នុងការប្រកួតមុនធ្វើដំណើរមកប៉ះទល់ក្រុមយក្សអង់គ្លេស។ 
 
សូមជម្រាបថា​ ក្រោយចាញ់ការប្រកួតក្រោមថ្វីជើង Man United លទ្ធផល ១-០ Omonia បន្តស្ថិតនៅបាតតារាងដោយគ្មានពិន្ទុឡើយ ខណៈដែលពួគគេនៅសល់ត្រឹមឱកាសប្រជែងយកចំណាត់ថ្នាក់លេខ៣ ពីក្រុម FC Sheriff ដើម្បីលេងនៅពានរង្វាន Europa Conference League៕
 

Tag:
 Francis Ozoho
  Manchester United
  Omonia Nicosia
© រក្សាសិទ្ធិដោយ thmeythmey.com