កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ឃុន បូរ៉ា ជួបសូត្រ វាសនា មុនពុធ សំបូរ តទល់ គង់ ហូវ ពានសម្តេចទៀ បាញ់
16, Oct 2022 , 2:59 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម  ពុធ សំបូរ និងបង្គោលខៀវ គង់ ហូវ នាពេលកន្លងទៅ។
ការប្រកួតរវាងបង្គោលក្រហម ពុធ សំបូរ និងបង្គោលខៀវ គង់ ហូវ នាពេលកន្លងទៅ។
ដោយ:
  ឃុន បូរ៉ា កីឡាករពីក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ នឹងត្រូវប្រកួតជាមួយ សូត្រ វាសនា មកពីក្លិប បក្សីស្លាបដែក មុនជំនួបរវាង កីឡាករពុទ្ធសេរីវង្សកីឡា ពុធ សំបូរ តទល់ជាមួយកីឡាករមកពីក្លិបមហិទ្ធិរិទ្ធមេសថ្ងករន្ទះជើងដំរីជាន់ខ្លា គង់ ហូវ ក្នុងវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់សម្តេចទៀ បាញ់ លើប្រភេទទម្ងន់ ៦០គីឡូក្រាម នាសង្វៀនប៉ុស្តិ៍លេខ៥ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

 
សម្រាប់ នាគមាសឧត្តរ ឃុន បូរ៉ា នេះជាលើកដំបូងរបស់គេដែលត្រូវជួបជាមួយកីឡាករ សូត្រ វាសនា។ ប្រកួតចុងក្រោយរបស់ បូរ៉ា ឈ្នះពិន្ទុរន្ទះជើងដំរីជាន់ខ្លា គង់ ហូវ ចំណែក វាសនា ប្រកួតចុងក្រោយ ឈ្នះ ពុធ សំបូរ ដោយវាយឱ្យសន្លប់ក្នុងទឹកទី៤។
 
រន្ទះជើងដំរីជាន់ខ្លា គង់ ហូវ គេធ្លាប់បានផ្តួលម្ចាស់ពានរង្វាន់ប្រាក់លានវើក ពុធ សំបូរ ឱ្យសន្លប់ម្តងរួចមកហើយនាសង្វៀនបាយ័ន បឹងស្នោ ក្នុងកម្មវិធីប្រកួតប្រាក់លានខារ៉ាបាវ។ នេះជាលើកទីពីរសម្រាប់ពួកគេទាំងពីរ។ ហូវ ប្រកួតចុងក្រោយ ចាញ់ឃុន បូរ៉ា ដោយពិន្ទុ ខណៈ សំបូរ ចាញ់សូត្រ វាសនា ដោយសន្លប់ក្នុងទឹកទី៤។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនឹងចាប់ផ្តើម ពីម៉ោង៦ល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ (ព្រែកកំពឹស) ដណ្តើមពានរង្វាន់«សម្តេចទៀ បាញ់»ដែលមានតម្លៃស្មើផ្ទះវីឡាមួយខ្នង និងប្រាក់រង្វាន់អមខ្សែក្រវាត់រាប់លានរៀលផងដែរ៕
 
 
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់សម្តេច ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com