កីឡាជាតិ
ជាតិ
លីគ៖ ភ្នំពេញក្រោនបានកៅអី​ Top 4 រួមជាមួយព្រះខ័នរាជស្វាយរៀង វិសាខា និងបឹងកេត
16, Oct 2022 , 1:59 pm        
រូបភាព
ការប្រជែងបាល់រវាងខ្សែបម្រើភ្នំពេញក្រោន លឹម ពិសុទ្ធ(ក្រហម) និងខ្សែបម្រើណាហ្គាវើលដ៍ គួច សុកុម្ភៈ(ស្វាយ)។ រូបពី ភ្នំពេញក្រោន
ការប្រជែងបាល់រវាងខ្សែបម្រើភ្នំពេញក្រោន លឹម ពិសុទ្ធ(ក្រហម) និងខ្សែបម្រើណាហ្គាវើលដ៍ គួច សុកុម្ភៈ(ស្វាយ)។ រូបពី ភ្នំពេញក្រោន
ដោយ:
ព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត និងភ្នំពេញក្រោន នឹងត្រូវឡើងទៅវគ្គបួនក្រុមចុងក្រោយ ក្នុងពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតនាពេលកន្លងមក។ ក្នុងសប្តាហ៍ទី២០ ព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរ​ថាយហ្គឺរ ៦-០, បឹងកេត លត់គីរីវង់គិរីវង់សុខសែនជ័យ ៥-០, ភ្នំពេញក្រោន ឈ្នះណាហ្គាវើលដ៍ ២-០, វិសាខា ឈ្នះកងយោធពលខេមរភូមិន្ទ ២-១ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

 
ភ្នំពេញក្រោន យកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធផល ២-០ នាកីឡដ្ឋានខេត្តកំពង់ស្ពឺ។ គ្រាប់ទី១ រកបានដោយខ្សែប្រយុទ្ធ Farred Sadai សម្រេចទីនៅនាទី៤៥+២ ក្នុងវគ្គទី១ ដោយការទាត់ពិន័យក្រៅប្រអប់គ្រោះថ្នាក់ និងគ្រាប់ទី២ ធ្វើបានដោយខ្សែការពារ ឈុំ សុខហៃ បន្ទាប់ពីទទួលបាល់ចេញពីខ្សែបម្រើ ពៅ ប៉ុនវុទ្ធី នៅនាទី ៦៣ ក្នុងវគ្គទី២។


ក្រុមព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះអង្គរថាយហ្គឺរ ៦-០ នាកីឡដ្ខានខេត្តស្វាយរៀង។ រូបពី ព្រះខ័នរាជស្វាយរៀង
 
ចំណែកព្រះខ័នរាជស្វាយរៀង លត់ភ្ញៀវអង្គរថាយហ្គឺរ ៦-០ ក្នុងទឹកដីនៃកីឡដ្ឋានខេត្តស្វាយរៀង។ ខ្សែប្រយុទ្ធ Marcus Haber រកបាន២គ្រាប់ពោល នៅនាទី១ និង៦១ ខ្សែការពារ O’Connell រកបាននៅនាទី ១០ និង៦៤ ខ្សែបម្រើ Victor Blasco ធ្វើបាននៅនាទី៤១ និងខ្សែបម្រើ ជូ ស៊ិនទិ សម្រេចទីបាននៅនាទី៥៥។
ខណៈវិសាខា បានយកឈ្នះកងយោធពលខេមរភូមិន្ទ(ទ័ព) ២-១ នាកីឡដ្ឋានស្តាតចាស់។ ២គ្រាប់ របស់វិសាខា កីឡាករ Alisher នៅនាទី៤៧ និងខ្សែប្រយុទ្ធ Marcus Vinicius នៅនាទី៥៦ ចំណែកម្ចាស់ផ្ទះទ័ព រកបាន១គ្រាប់ដោយខ្សែប្រយុទ្ធ Takumu Nishihara នៅនាទី៥៩។
 
រីឯគីរីវង់សុខសែនជ័យ បន្តភាពបរាជ័យរបស់ខ្លួនជាលើកទី១៧ ក្រោយចាញ់ម្ចាស់ផ្ទះបឹងកេត ៥-០។ ៥គ្រាប់របស់បឹងកេត ធ្វើបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទី៤ , Zazai នៅនាទី១១ និងការបង្ករកំហុសពីកីឡាករគីរីវង់ Ivanovic ឱ្យបាល់ចូលទីខ្លួនឯងនៅនាទី១៤(OG) ខ្សែបម្រើ Ajayi សម្រេចទីនៅនាទី៦២ និងខ្សែបម្រើ ជាវេស្លី សម្រេចទីបាននៅនាទី៩០+២៕
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com