កីឡាជាតិ
ជាតិ
បាល់ទះ៖កងពលលេខ៣ ជួបកូននាគឧត្តរ មុនជំនួបរវាងរដ្ឋបាលរាជធានីភ្នំពេញ តទល់វិសាខា
16, Oct 2022 , 4:29 pm        
រូបភាព
ពានរង្វាន់បាល់ទះក្នុងសាល សម្តេច ហ៊ុន សែន ឆ្នាំ២០២២។
ពានរង្វាន់បាល់ទះក្នុងសាល សម្តេច ហ៊ុន សែន ឆ្នាំ២០២២។
ដោយ:
ជំនួបពូលC ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ត្រូវប្រជែងពិន្ទុជាមួយមិត្តរួមពូលកូននាគឧត្តរ មកពីខេត្តឧត្តរមានជ័យ មុនការប្រកួតរវាងក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ តទល់នឹងសមាគមបាល់ទះវិសាខា ក្នុងពូលA នៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន នាកីឡដ្ឋានបាល់ទះក្នុងសាលព្រីនស៍ ថ្ងៃទី១៦ ខែតុលា។

 
ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានជាប់មកលេងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន​ នេះបន្ទាប់ពីជាប់ឈ្មោះមកពីការប្រកួតពានរង្វាន់សម្តេច ស ខេង ឆ្នាំ២០២២ គេនឹងត្រូវប្រជែងពិន្ទុជាមួយក្រុមមកពីខេត្តឧត្តរមានជ័យ កូននាគឧត្តរ ដែលជាក្រុមត្រូវបានសហព័ន្ធជ្រើសរើសឱ្យចូលរួមការប្រកួត។
 
ចំណែកក្រុមបាល់ទះរាជធានីភ្នំពេញ ដែលជាក្រុមលេចធ្លោក្នុងការប្រកួតពានរង្វាន់សម្តេច ស ខេង ក៏បនាជាប់បញ្ជីឈ្មោះក្នុងការប្រកួតនេះដែរដោយក្រុមត្រូវជួបតទល់ជាមួយម្ចាស់ជើងឯកពានរង្វាន់ សម្តេច ស ខេង ឆ្នាំ២០២២ សមាគមបាល់ទះវិសាខា។ 
ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានទីលានបាល់ទះក្នុងសាលព្រីនស៍ ថ្ងៃទី១៦ ខែតុលា ចាប់ពីម៉ោង៥ ល្ងាចតទៅ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុវិលជុំក្នុងពូលមាន ៤ក្រុម។ ក្រុមទទួលបានជ័យជម្នះ នឹងទទួលបាន៣ពិន្ទុ នឹងបន្តប្រកួតខ្វែង ជម្រុះបួនក្រុមចុងក្រោយ និងឈានទៅវគ្គផ្តាច់ព្រ័ត្រ៕
 
 

Tag:
 កីឡាបាល់ទះ
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com