កីឡាជាតិ
ជាតិ
បាល់ទះ៖ កងពលធំអន្តរាគមន៍លេខ៣ ឈ្នះកូននាគឧត្តរ ចំណែករដ្ឋបាលរាជធានីភ្នំពេញ ចាញ់វិសាខា
17, Oct 2022 , 3:48 pm        
រូបភាព
ការប្រកួតបាល់ទះរវាងក្រុមកងពលធំអន្តរាគមន៍លេខ៣(អាវពណ៌ឈាមជ្រូក) ទល់នឹងកូនណាគឧត្តរ(អាវពណ៌ផ្ទៃមេឃ)។ រូបពី VFC
ការប្រកួតបាល់ទះរវាងក្រុមកងពលធំអន្តរាគមន៍លេខ៣(អាវពណ៌ឈាមជ្រូក) ទល់នឹងកូនណាគឧត្តរ(អាវពណ៌ផ្ទៃមេឃ)។ រូបពី VFC
ដោយ:
ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានយកឈ្នះទៅលើក្រុមបាល់ទះកូននាគឧត្តរ ក្នុងជំនួបបើកឆាក ពូលC ដោយលទ្ធផល ៣-០ សិត ក្រោយសមាគមបាល់ទះ វិសាខា ឈ្នះរដ្ឋបាលរាជធានីភ្នំពេញ ៣-០ សិត ក្នុងពូលA វគ្គជម្រុះវិលជុំនៃពានរង្វាន់សម្តេច ហ៊ុន សែន​ ឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែតុលា នាកីឡដ្ឋានទីលានបាល់ទះក្នុងសាលព្រីនស៍។

 
នៅក្នុងសិតទី១ កងពលធំអន្តរាគមន៍លេខ៣ បើកការនាំមុខមុន១សិតមុន ដោយពិន្ទុដាច់គ្នាឆ្ងាយ ២៥-៩។ ចូលដល់សិតទី២ កងពលធំអន្តរាគមន៍លេខ៣ បន្តយកឈ្នះលើកូននាគឧត្តរទៀតដោយពិន្ទុ ២៥-១៥ និងសិតទី៣ ក្រុមកីឡាបាល់ទះកូននាគឧត្តរបន្តចាញ់ពិន្ទុ កងពលធំអន្តរាគមន៍លេខ៣ ២៥-១៦។
 
ចំណែកសមាគមបាល់ទះវិសាខា បានយកឈ្នះរដ្ឋបាលរាជធានីភ្នំពេញ ៣-០ សិត។ វិសាខា បាននាំមុខក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដោយពិន្ទុ ២៥-២២។ ចូលដល់សិតទី២ ក្រុមទាំងពីរបន្តប្រដេញពិន្ទុគ្នាប្រផិតប្រភើចតែអ្វីៗត្រូវបានសម្រេចដោយកីឡាករវិសាខា គួន ម៉ុម វាយផ្តាច់នាំជ័យជម្នះសិតទី២ ដោយពន្ទុ ២៥-២៣ និងសិតទី៣ វិសាខា បន្តឈ្នះរដ្ឋបាលរាជធានីភ្នំពេញ ដោយពិន្ទុ ២៥-១៤។
 
គួរបញ្ជាក់ថា ការប្រកួតបាល់ទះក្នុងសាលពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម ដោយ ចែកចេញជា៤ពូល ក្នុងមួយពូលមាន៣ក្រុម។ ក្រុមឈរកំពូលតារាងនៃពូលនិមួយៗ នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន​ ឆ្នាំ២០២ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់៣០ ខែតុលា នាកីឡដ្ឋានទីលានបាល់ទះក្នុងសាលព្រីនស៍៕
 

Tag:
 កីឡាបាល់ទះ
 ពានរង្វាន់សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com