កីឡាជាតិ
ជាតិ
បាល់ទះ៖ ក្រសួងមហាផ្ទៃ ស្វាគមន៍ ស្នងការ ន.ប ខេត្តស្វាយរៀង មុនសៀមរាប តទល់បញ្ជាការដ្ឋានអង្គរក្ស
17, Oct 2022 , 5:06 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ(ស) ទល់នឹងបញ្ជាការដ្ឋានកងអង្គរក្ស(ឈាមជ្រូក)នាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះស្នងការនគរបាលខេត្តត្បូងឃ្មុំ(ស) ទល់នឹងបញ្ជាការដ្ឋានកងអង្គរក្ស(ឈាមជ្រូក)នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
ជំនួបពូលD ក្រុមបាល់ទះមកពីសមាគមបាល់ទះក្រសួងមហាផ្ទៃ ត្រូវប្រកួតជាមួយក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង មុនជំនួបពូលB រវាងសមាគមខេត្តសៀមរាប តទល់ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស វគ្គជម្រុះវិលជុំនៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នាកីឡដ្ឋានទីលានបាល់ទះក្នុងសាលពញរីនស៍។ ការប្រកួតចាប់ផ្តើមពីម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែតុលានេះ។

 
សមាគមបាល់ទះក្រសួងមហាផ្ទៃ ជាក្រុមជើងឯករងពានរង្វាន់បាល់ទះសម្តេច ស ខេង ត្រូវបានជាប់ជាក្រុមដែលមានឈ្មោះមកលេងពានរង្វាន់សម្តេច ហ៊ុន សែន ដែលត្រូវប្រកួតជាមួយក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង។ ក្លិបបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង ជាក្រុមដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រកួត។
ចំណែកបញ្ជាការដ្ឋានកងអង្គរក្ស នឹងត្រូវតទល់ជាមួយក្រុមដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតគឺ សមាគមបាល់ទះខេត្តសៀមរាប។ បញ្ជាការដ្ឋានកងអង្គរក្ស បច្ចុប្បន្នមាន៣ពិន្ទុ ឈរលេខ១ ពូលB បន្ទាប់ពីយកឈ្នះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-១(២២-២៥, ២៥-២៣, ២៥-១៩,២៥-១១) សិតនាជំនួបបើកឆាកដំបូង។
 
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម និងបែងចែកជា៤ពូល(A-B-C-D)។ ការប្រកួតនឹងធ្វើការជម្រុះតាមពូលនីមួយៗរហូតរកឃើញ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ៣០ ខែតុលា នៅ ទីលានបាល់ទះក្នុងសាលព្រីនស៍៕
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com