កីឡាជាតិ
ជាតិ
ពានវិទ្យាល័យ៖ ព្រះស៊ីសុវត្ថិ គ្រងដំណែងជើងឯករដូវកាលទី២ ដោយមិនស្គាល់ចាញ់សោះ
20, Oct 2022 , 11:29 am        
រូបភាព
ខ្សែប្រយុទ្ធ ប៉ៃ ចំរើន(លេខ១១) អបអរសាទរជ័យជម្នះក្រោយខ្លួនរកបាន៣គ្រាប់ជួយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិគ្រងដំណែងជើងឯកវិទ្យាល័យរដូវកាលទី២។ រូបពី កីឡាភ្នំពេញ
ខ្សែប្រយុទ្ធ ប៉ៃ ចំរើន(លេខ១១) អបអរសាទរជ័យជម្នះក្រោយខ្លួនរកបាន៣គ្រាប់ជួយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិគ្រងដំណែងជើងឯកវិទ្យាល័យរដូវកាលទី២។ រូបពី កីឡាភ្នំពេញ
ដោយ:
ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងដំណែងជើងឯកវិទ្យាល័យរដូវកាលទី២ បន្ទាប់ពីយកឈ្នះវិទ្យាល័យឥន្ទ្រទេវី ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែតុលា នាកីឡដ្ឋានអង្គរអ៊ែរវ៉េ។ វិទ្យាល័យព្រះស៊ីសុវត្ថិ ជាក្រុមតែមួយគត់ដែលមិនស្គាល់ពាក្យចាញ់ក្នុងការប្រកួតទាំង ១៣លើក របស់ខ្លួន។

 
ក្នុងវគ្គទី១ នៅនាទី៩ ខ្សែប្រយុទ្ធ ប៉ៃ ចំរើន របស់ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិបានទម្លាយសំណាញ់ទីនាំមុខមុន១គ្រាប់ក្រោយបាល់ប្រទាក់ប្រទើសនៅមុខតំបន់គ្រោះថ្នាក់ក្រុមវិទ្យាល័យឥន្ទ្រទេវី និងគ្រាប់ទី២ ខ្សែប្រយុទ្ធ ប៉ៃ ចំរើន ដដែលជាអ្នកបញ្ចប់ទីនៅនាទី១៣។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ៃ ចំរើន បន្ថែមបានគ្រាប់ទី៣ របស់ខ្លួនដោយការទាត់បាល់ពិន័យក្រៅតំបន់គ្រោះថ្នាក់(Freekick)ចូលទីបានសម្រេចនៅនាទី៥១។
 
យ៉ាងណាក្រុមម្ចាស់ជើងឯកវិទ្យាល័យរដូវកាលទី១ ឥន្ទ្រទេវី ព្យាយាមវាយបកមកវិញដែរ រហូតដល់នាទី៨៨ ខ្សែបម្រើប្រយុទ្ធ ចាង គីមហ្វុង។ បញ្ចប់ការប្រកួតវិទ្យាល័យព្រះស៊ីសុវត្ថិ យកឈ្នះវិទ្យាល័យឥន្ទ្រទេវី ក្នុងលទ្ធផល ៣-១ ក្លាយជាម្ចាស់ជើងឯករដូវកាលទី២ ឆ្នាំ២០២២ ខណៈឥន្ទ្រទេវីបានត្រឹមជើងឯករង រីឯវិទ្យាល័យហ៊ុនសែន សិរីភាព ដណ្តើមបានលេខ៣ ក្រោយយកឈ្នះ វិទ្យាល័យជាស៊ីសាមគ្គីដោយលទ្ធផល ៣-១។
 
ឆ្លងកាត់១៣ប្រកួត វិទ្យាល័យព្រះស៊ីសុវត្ថិ ពុំស្គាល់ពាក្យចាញ់ឡើយពោល ឈ្នះ១១ និងស្មើ២ ជាប្រវត្តិសាស្រ្តសម្រាប់ក្រុមបាល់ទាត់ថ្នាក់វិទ្យាល័យ។ តបតាមការតបតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលដៅឳកាសដល់យុវជន
ដើម្បីបន្តវេន និងសម្រួចនូវផ្នត់គំនិតយុវជននៅកម្រិតមធ្យមសិក្សា ស្របតាមពាក្យស្លោក«កូនល្អ សិស្សល្អ កីឡាករគម្រូ សាលារៀនស្អាត»។
 
ពានរង្វាន់ជើងឯកវិទ្យាល័យបង្កើតឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្តុះស្មារតីយុវជនឱ្យចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗជួយបណ្តុះយុវជនឱ្យសម្រេចគោលដៅ និងសុបិន្តក្លាយជាកីឡាករអាជីពរបស់ពួកគេ៕
 

Tag:
 កីឡាបាល់ទាត់
 ពានវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com