ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
កត្តាគ្រួសារ នៅតែជាបញ្ហាសម្រាប់សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម
22, Oct 2022 , 12:59 pm        
រូបភាព
លោកស្រី នុច គឹមលីន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប
លោកស្រី នុច គឹមលីន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប
សៀមរាប៖ ទោះបច្ចុប្បន្ននេះ ស្រ្តីមួយចំនួនធំត្រូវបានមើលឃើញថា មានការប្រឡូក និងខ្លះជោគជ័យក្នុងវិស័យអាជីវកម្មតូចធំជាច្រើនក៏ពិតមែន តែទន្ទឹមនោះ ពួកគេមួយចំនួននតែជួបប្រទះបញ្ហាជាច្រើននៅក្នុងគ្រួសារ ដែលធ្វើឱ្យអាជីវកម្មមិនអាចអភិវឌ្ឍរីកធំធាត់បាន។

 

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី នុច គឹមលីន បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ក្នុងការងារដែលលោកស្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគ្រិនស្រ្តីច្រើនឆ្នាំមកនេះ។ សម្រាប់លោកស្រី សហគ្រិនស្រ្តីមានភាពនឿយហត់ និងចំណាយពេលវេលាខ្លាំង ដោយសារពួកគេមានទំនួលខុសត្រូវច្រើនបើធៀបនឹងសហគ្រិនបុរស។ មួយផ្នែកត្រូវគិតពីអាជីវកម្ម ស្រ្តីក៏មិនបោះបង់តួនាទីជាម្ដាយ និងត្រូវបំពេញតួនាទីជាភរិយានៅក្នុងគ្រួសារបន្ថែម។ ដូច្នេះពួកគេពិបាកក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនទៅខ្នាតធំបានដូចបុរសណាស់។ នេះជាការយល់ឃើញរបស់លោកស្រី នុច គឹមលីន។
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកស្រី នុច គឹមលីន ដូចតទៅ៖ 






 

ក្រុមសហគ្រិនស្រ្តីខេត្តសៀមរាបក្នុងកម្មវិធីប្រកួតរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២២


សហគ្រិនស្រ្តីលោកស្រី ស៊ុំ សុរង្សី កំពុងធ្វើបទបង្ហាញពីអាជីវកម្មដំណាំកាកាវ

Tag:
 សហគ្រិនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com