ជាតិ
អត្ថបទពាណិជ្ជកម្ម
តើយីហោអ្វីខ្លះដែលប្រជាជនកម្ពុជាចូលចិត្ត និងប្រាថ្នាចង់បាន?
24, Oct 2022 , 2:19 pm        
រូបភាព
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានផលិតផលទាំងក្នុងស្រុក និងនាំចូលពីប្រទេសផ្សេងៗក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាជន។ មនុស្សភាគច្រើនចូលចិត្តម៉ាកយីហោក្នុងស្រុក ហើយដោយសារការអភិវឌ្ឍន៍ក្នុងប្រទេសមានការរីកចម្រើនឡើង ទើបធ្វើឱ្យមានជម្រើសកាន់តែច្រើនក្នុងការនាំចូលនូវផលិតផលល្បីៗមកកាន់ទីផ្សារប្រទេសកម្ពុជា ដូចជា រថយន្ត ចំណីអាហារនិងភេសជ្ជៈ ឬសម្លៀកបំពាក់ជាដើម ដូច្នេះហើយប្រជាជនទាំងអស់ក៏មានជម្រើសច្រើនក្នុងចិត្ត ក៏ប៉ុន្តែម៉ាកយីហោ ឬផលិតផលដែលមនុស្សចូលចិត្តនិងស្រមៃចង់ក្លាយជាម្ចាស់ឬប្រាថ្នាចង់ប្រើប្រាស់នោះគឺមិនមានច្រើននោះទេ។
 
ដូចនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នកនូវម៉ាកយីហោល្បីៗទាំង ៥ ដែលប្រជាជនកម្ពុជាតែងតែចូលចិត្ត និងចង់បាន។
  

 
1.  Pedro គឺជាផលិតផលដ៏ប្រណិតនិងស៊ីវិល័យបំផុតជាមួយនឹងការរចនាបែបបុរាណប៉ុន្តែទាន់សម័យ។ យីហោនេះបានបង្កើតឱ្យមាននូវកិត្យានុភាពដ៏មានអំណាចដែលបង្ហាញពីបុគ្គលលក្ខណៈយ៉ាងម៉ត់ចត់ តាមរយៈភាពច្នៃប្រឌិតពីសិល្បៈនៃម៉ូដនីមួយៗ ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសកម្ពុជាប្រាថ្នាចង់បាននូវផលិតផលរបស់យីហោនេះដូចជា ស្បែកជើង កាបូប និងគ្រឿងតុបតែងជាច្រើនមុខសម្រាប់មនុស្សពេញវ័យ និងកុមារ។ តម្លៃរបស់ Pedro គឺសមរម្យអាចទទួលយកបានហើយមានគុណភាពល្អ។ Pedro បានបង្ហាញវត្តមាននៅតាមបណ្តាផ្សារទំនើបជាច្រើនដូចជា ផ្សារទំនើបអ៊ីអន ម៉ល សែនសុខ, អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើបជីបម៉ុង -ល-។


 
2.  Brown Coffee ជាម៉ាកយីហោក្នុងស្រុកដ៏ល្បីនិងឈានមុខគេនៅប្រទេសកម្ពុជា។ ក្រុមសហគ្រិនវ័យក្មេងកម្ពុជាជាច្រើនបានទទួលយកវប្បធម៌ផឹកកាហ្វេសម្រាប់ការជួបជុំគ្នា ឬសម្រាប់ពេលទំនេររបស់ពួកគេ ហើយកាហ្វេ Brown នៅតែជាកន្លែងដ៏ល្អក្នុងការទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងការប្រជុំការងារផ្សេងៗដែលពួកគេអាចទទួលបាននូវអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់។ លើសពីនេះកាហ្វេ Brown បានដុតកាហ្វេផ្ទាល់ខ្លួនដើម្បីផ្តល់រសជាតិកាន់តែឆ្ងាញ់ និងមានគុណភាព។ កាហ្វេ Brown បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីជាមួយនឹងការផ្តល់សេវាកម្មល្អដល់អតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់ និងក្រុមការងារដែលមានធនធានល្អ ដែលជាហេតុផលធ្វើឱ្យមនុស្សជាច្រើនចូលចិត្ត Brown និងជាជម្រើសទី១ក្នុងពេលផឹកកាហ្វេ។ ម្យ៉ាងទៀតវាមានទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ ក្រុព្រះសីហនុ និងខេត្តសៀមរាប -ល- ដូច្នេះអតិថិជនពិតជាងាយស្រួលក្នុងការរកកាហ្វេ Brown ។
  

 
3.  រថយន្ត MG: MG គឺជាម៉ាកយីហោដ៏ល្បីរបស់ចក្រភពអង់គ្លេសហើយបានផលិតឡើងតាំងពីឆ្នាំ1924 និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2011មកម្ល៉េះ ជាមួយនឹងរថយន្តដែលលក់ដាច់បំផុតដូចជារថយន្ត MG GT, MG6, MG ZS និង MG HS ។ ប្រជាជនកម្ពុជាតែងតែណែនាំអ្នកទិញរថយន្តឱ្យទិញម៉ាកយីហោ MG ព្រោះវាបានផ្តល់នូវតម្លៃយ៉ាងសមរម្យដោយមានចាប់ពី 30,000$ ឡើងទៅប៉ុណ្ណោះ ដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យក្នុងប្រទេសកម្ពុជាដូចជា ការប្រើប្រាស់ជាលក្ខណៈគ្រួសារឬផ្ទាល់ខ្លួន, កាន់តែស័ក្តិសមសម្រាប់សហគ្រិនវ័យក្មេង, តារាងសម្តែងដែលមានឥទ្ធិពលលើបណ្តាញសង្គម, និងមន្ត្រីរាជការជាដើម។ វាពិតជាមានហេតុផលជាច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាបានរក្សាយីហោMGក្នុងចិត្តនិងជារថយន្តក្នុងក្តីស្រមៃរបស់ពួកគេ ព្រោះវាជាយានជំនិះដែលអាចមានភាពទាន់សម័យ, គុណភាពល្អ, តម្លៃលក់ចេញខ្ពស់, មានបច្ចេកវិទ្យាថ្មីដ៏ឆ្លាតវៃ, និងលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពជាច្រើន ដែលអាចធានាសុវត្ថិភាពដល់អ្នកបើកបរ និងអ្នករួមដំណើរ។
 


 
4.  ម៉ូតូ NCX Honda ដែលជាម៉ូតូរបស់ប្រទេសជប៉ុន ហើយវាគឺជាផលិតផលដ៏ល្បីល្បាញ និងជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យម៉ូតូនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Honda ពិតជារីកដុះដាលនិងមានអ្នកចែកចាយបន្តទាំងតូចទាំងធំរាប់រយតំណាងនៅទូទាំងប្រទេសកម្ពុជា។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនជាច្រើនវ័យច្រើនស្ទីល ក្រុមហ៊ុនហុងដាបានចេញម៉ូតម៉ូតូជាច្រើនម៉ូដែលដូចជា Honda Dream 125cc, Honda Wave, Honda Beat, Honda Zoomer-X, Honda Scoopy -ល-។ ដូច្នេះហើយទើបបានអតិថិជនពួកគេទទួលបានជម្រើសកាន់តែច្រើន និងស័ក្តិសមគ្រប់ស្ថានភាពប្រើប្រាស់។
 

 
5.  ផ្សារទំនើបឡាក់គី: ភាគច្រើននៃប្រជាជនដែលរស់នៅទីក្រុងភ្នំពេញតែងតែដើរទិញទំនិញនៅផ្សារទំនើបឡាក់គី ព្រោះនៅទីនោះ ពួកគេអាចទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន បន្ទាប់ពីពួកគេចេញពីធ្វើការ ហើយពួកគេមិនអាចទិញទំនិញពីតាមបណ្តាផ្សារទូទៅដូចជា ផ្សារអូរឬស្សី ផ្សារអូឡាំពិក ឬផ្សារថ្មីបានទេ ព្រោះផ្សារទាំងនោះនឹងបិទនៅម៉ោង៥ល្ងាច ទើបធ្វើឱ្យពួកគេជ្រើសរើសផ្សារឡាក់គី។ មិនមែនដោយសារតែពេលវេលាទេដែលធ្វើឲ្យមនុស្សជ្រើសរើសផ្សារទំនើបឡាក់គី ប៉ុន្តែមានរបស់របរនិងទំនិញជាច្រើនដូចជា គ្រឿងទេស សម្ភារៈផ្ទះបាយ ផលិតផលថែរក្សាស្បែក អាហារភេស្ផ និងទំនិញសំខាន់ៗជាច្រើនដែលអាចរកបាននៅផ្សារឡាក់គី។ បន្ថែមលើសពីនេះ ឡាក់គីក៏មានសាខាជាច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាងាយស្រួលរកជាវទំនិញ។ នេះហើយជាមូលហេតុដែលធ្វើឱ្យមនុស្សចូលចិត្តទៅទីនោះក្នុងការទិញទំនិញល្អៗ។
 
សរុបមក គឺមានផលិតផលជាច្រើនបាននាំចូលមកទីផ្សារប្រទេសកម្ពុជា ក៏ប៉ុន្តែមិនមែនគ្រប់ផលិតផលទាំងអស់សុទ្ធតែជារបស់ដែលមនុស្សប្រាថ្នាចង់បាននោះទេ ព្រោះវប្បធម៌នៃការគិតរបស់ប្រជាជនកម្ពុជាគឺគិតលើតម្លៃសមរម្យនិងមានគុណភាពខ្ពស់។ ដូច្នេះ ម៉ាកយីហោល្បីៗទាំង ៥ ដែលបានរៀបរាប់ខាងលើគឺជាផលិតផលក្នុងក្តីស្រមៃរបស់ប្រជាជនខ្មែរយើង ដែលមានដូចជា រថយន្ត ម៉ូតូ ភេសជ្ជៈ ចំណីអាហារ សំលៀកបំពាក់ និងផ្សារទំនើប ដែលធ្វើជាផលិតផលធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួល និងផាសុកភាព៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com