កីឡាជាតិ
ជាតិ
បាល់ទះ៖ បញ្ជាការដ្ឋានអង្គរក្ស ជួបខេត្តស្វាយរៀង មុនជំនួបរវាង ក្រសួងមហាផ្ទៃ តទល់ខេត្តត្បូងឃ្មុំ
25, Oct 2022 , 4:59 pm        
រូបភាព
ការប្រកួតរវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស(ក្រហម) និង ស្នងការ ន.ប ខេត្តត្បូងឃ្មុំ(ស) នាពេលកន្លងទៅ។រូបពី VFC
ការប្រកួតរវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស(ក្រហម) និង ស្នងការ ន.ប ខេត្តត្បូងឃ្មុំ(ស) នាពេលកន្លងទៅ។រូបពី VFC
ដោយ:
ជំនួបជម្រុះជើងទី១ពូលF ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបប្រកួតជាមួយស្នងការនគរបាលខេត្តស្វាយរៀង មុនការប្រកួតរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ ទល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នៅទីលានបាល់ទះក្នុងសាលព្រីនស៍ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥ល្ងាចតទៅ។

 
បញ្ជាការដ្ឋានអង្គរក្ស ឆ្លងកាត់២ប្រកួតកន្លងមកឈ្នះស្នងការនគបាលខេត្តត្បូងឃ្មុំ ៣-១ សិត(២២-២៥, ២៥-២៣, ២៥-១៩, ២៥-១១) និងបន្តឈ្នះស្នងការនគរបាលខេត្តសៀមរាប ៣-១ សិត(២៥-២៣, ២១-២៥, ២៥-២១, ២៥-២០)។ ស្នងការនគរបាលខេត្តស្វាយរៀង ប្រកួតរបស់គេចាញ់ក្រសួងមហាផ្ទៃ ៣-១ សិត(២៥-០៤, ២៥-១១, ២៥-១៤)។
 
ចំណែកគូបន្ទាប់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ត្រូវតទល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ក្រសួងមហាផ្ទៃ ឆ្លងកាត់១ប្រកួត ឈ្នះស្នងការនគរបាលខេត្តសៀមរាប ៣-០សិត រីឯស្នងការនគរបាលខេត្តត្បូងឃ្មុំ ២ប្រកួតកន្លងមកចាញ់ បញ្ជាការដ្ឋានអង្គរក្ស ៣-១ សិត និងឈ្នះស្នងការនគរបាលខេត្តស្វាយរៀង ៣-១សិត។
 
សម្រាប់ក្រុមទាំង៨ ត្រូវប្រកួតខ្វែងពីរជើងអ្នកឈ្នះលេខ១ពូលE នឹងត្រូវឡើងទៅជួបលេខ២ ពូលF ហើយលេខ១ពូលF ត្រូវប្រកួតជាមួយលេខ២ពូលE និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីលានបាល់ទះក្នុងសាលព្រីនស៍៕
 
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេចហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com