ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចុះ MOU ដើម្បីផ្តល់ឱកាសការងារ និងកម្មសិក្សាដល់និស្សិត!
28, Oct 2022 , 9:06 am        
រូបភាព
 ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២២ ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រយៈពេល៣ឆ្នាំ ជាមួយនឹងគោលដៅរួមគ្នាក្នុងការផ្តល់ឱកាសដល់និស្សិតនូវឱកាសការងារល្អ និងឱកាសកម្មសិក្សាដោយផ្អែកលើចក្ខុវិស័យរបស់សាកលវិទ្យាល័យ និងដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់យើង​ ជាមួយនឹងតម្រូវការសក្ដានុពលធនធានមនុស្សជាក់ស្ដែងរបស់ធនាគារ។ កិច្ចសហការនេះនឹងពង្រឹងចំណេះជំនាញនិស្សិត ដែលបានបញ្ចប់ការសិក្សាថ្មីៗជាមួយនឹងការអនុវត្តការងារជាក់ស្តែងស្របតាមជំនាញរបស់ពួកគេ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
 
ក្នុងជំនួបនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃូ ខ្វាងហ៊ី អគ្គនាយកហិរញ្ញវត្ថុនៃ ធនាគារ អ៊ូរី          (ខេមបូឌា) មក. និងលោក អ៊ាន ហ្វីនឡេយ៍ ដែលជាសាកលវិទ្យាធិការ  និងជាអនុធិការបតីនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។​
 


កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួម និងគាំទ្រកម្មវិធី សំខាន់ៗរបស់ធនាគារ អ៊ូរី ដូចជា ការចុះកម្មសិក្សា, ទូតសុច្ឆន្ទៈរបស់ធនាគារ និង កម្មវិធីបណ្ដុះបណ្ដាលពន្លកថ្មី។
 
ជាងនេះទៅទៀត កិច្ចសហការនេះនឹងផ្តល់ឱ្យនិស្សិត ជាពិសេសនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នូវការអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ពង្រីកវិសាលភាពអាជីពការងារ និងឱកាសក្នុងការពង្រឹងជំនាញផ្សេងៗរបស់ពួកគេ។
 
“សតវត្សរ៍ទី 21 យើងនឹងជួបនូវបញ្ហាជាច្រើនជាមួយនឹងឱកាសថ្មីៗ និងដែលយើងពុំធ្លាប់បានជួបពីមុនមក។ ចក្ខុវិស័យរបស់យើងសម្រាប់ការបន្តឧត្តមភាពនេះ គឺបង្កើនជំនាញរបស់សិស្សនិស្សិត និងបង្កើនសមត្ថភាពរបស់ពួកគេដោយផ្តល់ឱកាសឱ្យពួកគេចូលរួមនិងក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់យើងតាមមុខជំនាញដែលសិស្សនិស្សិតកំពុងសិក្សាក៏ដូចជាស្របតាមតម្រូវការជាក់ស្ដែងរបស់ពួកយើង។ ដូច្នេះហើយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងពួកយើងនៅថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជាដៃគូ ដែលយើងជឿជាក់ថានឹងនាំទៅដល់ការរួបរួមគ្នាថ្មីៗជាច្រើន ក្នុងការបង្កើនធនធានមនុស្ស និងតម្លៃជាអតិបរមាសម្រាប់ធនាគារ និងសាកលវិទ្យាល័យក្នុងប៉ុន្មានឆ្នាំខាងមុខ”។
 


បន្ថែមពីលើការថ្លែងសុន្ទរកថាក្នុងឱកាសដ៏ពិសេសនេះ លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនឡេយ៍ តំណាងឱ្យសាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏បានបង្ហាញពីគំនិតរបស់គាត់ចំពោះការរៀបចំកិច្ចសហប្រតិបត្តិការនេះផងដែរ។ ធនាគារ អ៊ូរី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការរីកចម្រើនខាងបច្ចេកវិទ្យា ហើយសាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានទទួលស្គាល់ថាពូកែខាងវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យាអស់រយៈពេលជាង10ឆ្នាំមកហើយ។
 
លោកបានសង្កត់ធ្ងន់ថា យើងទាំងពីរមានចក្ខុវិស័យដូចគ្នា អំពីរបៀបគាំទ្រដល់កំណើននៃធនធានមនុស្ស ដែលជាធាតុផ្សំនៃក្របខ័ណ្ឌរដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ លោកសាស្ត្រាចារ្យមានជំនឿថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង នៅថ្ងៃអនាគត។
 
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។
 
គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់៕
 




អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com