ជាតិ
អត្ថបទពាណិជ្ជកម្ម
តើអ្នកបានជួបក្បួនរទេះការ៉េមវ៉លស៍ហើយឬនៅ?
28, Oct 2022 , 4:19 pm        
រូបភាព
ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រម្លឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ រយៈពេលជាងមួយខែហើយដែលក្បួនរទេះការ៉េមវ៉លស៍ បានធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន១៧ទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ អំឡុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។

ក្បួនរទេះការ៉េមវ៉លស៍តាមដងផ្លូវរួមមានការតុបតែងរទេះពណ៌ក្រហម មានកងបង្វិលជាប់រទេះនិងប៉ោងៗផងនោះ បានទាក់ទាញភ្នែករបស់អតិថិជនគ្រប់វ័យ មកគាំទ្រទិញការ៉េមវ៉លស៍ជាច្រើនមុខច្រើនរសជាតិ និងចូលរួមលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត។



អតិថិជនដែលបានចូលរួមខ្លះបានបង្ហាញអារម្មណ៍ថា៖ ពួកគាត់នឹករលឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមកង់ការ៉េមពេលឃើញក្បួនរទេះរបស់យើង ហើយប្អូនៗកុមារមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថា រំភើបរីករាយខ្លាំងនិងក្បួនរទេះដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវត្តមាន Influencer SOY SENGHOUR នៅតាមទីតាំងលក់នោះផងដែរ។ SOY SENGHOUR បានបង្ហាញនូវអារម្មណ៍ថា​ ខ្ញុំពិតជារំភើបរីករាយជាខ្លាំងណាស់ដែលបានជួបអ្នកគាំទ្ររបស់ខ្ញុំ និងញ៉ាំការ៉េមវ៉លស៍ លេងហ្គេម ថតរូបអនុស្សាវរីយ៍ជាមួយគ្នា មិនតែប៉ុណ្ណោះ ខ្ញុំសូមអរគុណដល់ការ៉េមវ៉លស៍ដែលបាននំាយកអនុស្សាវីយ៍ល្អៗពីកុមារភាពត្រលប់មកវិញជាមួយនឹងការលេងហ្គេមសប្បាយៗ​​ ព្រមទាំងអាចឱ្យខ្ញុំជួបជាមួយអ្នកគាំទ្ររបស់ខ្ញុំថែមទៀត។

អតិថិជនទាំងអស់អាចបន្តភាពរីករាយនិងក្បួនរទេះការ៉េមវ៉លស៍ចំនួន២០នេះ រហូតដល់បំណាច់ឆ្នាំ២០២២។ ដូចនេះនៅរង់ចាំអ្វីទៀត? សូមស្វែងរកក្បួនរទេះការ៉េមវ៉លស៍ទាំងអស់គ្នា!៕















( អត្ថបទពាណិជ្ជកម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com