ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្ទនៅថ្ងៃទី១ខែវិច្ឆិកា
× ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងជួបសន្ទនាជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន តាមទូរសព្ទ នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
ពីពិធីចែកស្រូវពូជ និងស្បៀងអាហារដល់ពលរដ្ឋខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩តុលានេះ សម្តេច បានបញ្ជាក់៖«សម្រាប់ពេលវេលាជួបគ្នា ខ្ញុំទុកឱ្យគាត់ [Zelenskyy ]រើស ដោយសារតែយើង និង អ៊ុយក្រែនខុសគ្នា៤ម៉ោង»។
ឆ្នាំ២០២២ គឺជាឆ្នាំ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៤០ ដូច្នេះកិច្ចការសហការបរទេសមួយចំនួនរដ្ឋាភិបាលប្រទេសអ៊ុយក្រែន បានស្នើឱ្យមានទំនាក់ទំនងជាមួយកម្ពុជា។ បើតាមសម្តេច ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ជាមួយមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍។
ក្រៅពីការអញ្ជើញជួបប្រធានាធិបតីអ៊ុយក្រែនហើយនោះ សម្តេច ក៏បានអញ្ជើញ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន មកចូលរួមប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ ផងដែរ ប៉ុន្តែពុំទាន់មានការឆ្លើយនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com