កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Leicester ទទួល Man City ឯលោក Potter ត្រូវដឹកនាំ Chelsea ទៅជួបក្រុមចាស់ Brighton
29, Oct 2022 , 5:14 pm        
រូបភាព
Leicester​ City ទទួលស្វាគមន៍ក្រុមខ្លាំង Manchester City មុនពេលលោក Graham Potter ត្រូវដឹកនាំ Chelsea ទៅជួបក្រុមចាស់ Brighton & Hove Albion ក្នុងការប្រកួត Premier League សប្តាហ៍ទី១២ នៅយប់ថ្ងៃទី២៩ ខែតុលា។ ជំនួប៦គូផ្សេងទៀត ក៏នឹងត្រូវតទល់គ្នានៅរាត្រីនេះផងដែរ។

ម្ចាស់ផ្ទះ Leicester និងត្រូវបើកទ្វារផ្ទះ King Power ទទូលក្រុមការពារតំណែងជើងឯក Man City នៅជំនួបដំបូងនៅវេលាម៉ោង ៦:៣០នាទី [ម៉ោងនៅកម្ពុជា]។ ក្រុមរហស្សនាមគញ្ជ្រោងធ្វើបានល្អនៅ២ប្រកួតចុងក្រោយដោយរកបាន៦ពិន្ទុពេញ និងគេចផុតពីតំបន់ត្រូវកាត់ចោល។ ដោយឡែកគូប្រជែង Man City ដែលជាក្រុមខ្លាំងរដូវកាលនេះ ទើបចាញ់១ប្រកួតប៉ុណ្ណោះ ចំណោមការប្រកួតទាំង១១លើក និងស្ថិតនៅចំណាត់ថ្នាក់ទី២មាន២៦ពិន្ទុ។
លោក Potter ដែលទើបចូលកាន់តំណែងជាអ្នកវចាត់ការ Chelsea ត្រូវដឹកនាំក្រុមទៅប៉ះក្រុមចាស់ Brighton នៅម៉ោង ៩:០០ នាទី។ តោខៀវបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន២១ពិន្ទុ ពីការប្រកួត១១លើក ខណៈ Brighton ជាក្រុមល្អគួរសមរដូវកាល នៅលេខ៩ មាន១៥ពិន្ទុ។
ជំនួប៦គូផ្សេងទៀតរួមមាន៖
- AFC Bournemouth ជួប Tottenham Hotspur ម៉ោង ៩:០០នាទីយប់
- Brentford ជួប Wolverhampton ម៉ោង ៩:០០នាទីយប់
- Crystal Palace ជួប Southampton ម៉ោង ៩:០០នាទីយប់
- Newcastle United ប៉ះ Aston Villa ម៉ោង ៩:០០នាទីយប់
- Fulham ប៉ះ Everton ម៉ោង ៩:០០នាទីយប់
- Liverpool ប៉ះ Leeds United ម៉ោង ១:៤៥ រំលងអាធ្រាត្រ៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com