ជាតិ
សម្តេច ហ៊ុន សែន សោកស្ដាយចំពោះសោកនាដកម្មនៅកូរ៉េខាងត្បូង ក្នុងយប់បុណ្យ Halloween
30, Oct 2022 , 9:48 pm        
រូបភាព
 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន  សោកស្ដាយចំពោះសោកនាដកម្ម នៅសង្កាត់ Itaewonនៃរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកស្លាប់កើនដល់ជាង១៥០នាក់។ ការស្លាប់នេះ កើតឡើងដោយសារការប្រជ្រៀតគ្នាអំឡុងពិធីបុណ្យ Halloween កាលពីយប់ថ្ងៃទី២៩តុលា។



អត្ថបទទាក់ទង


សម្តេច បានចូលរួមរំលែកទុក្ខ ជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol តាមរយៈសារលិខិតយ៉ាងដូច្នេះ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងអាណិតអាសូរចំពោះឯកឧត្តម និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជាពិសេស គ្រួសារអ្នកបាត់បង់ជីវិត និងរបួស»។

សម្តេច ហ៊ុន សែន ក៏ជូនពរឱ្យអ្នករបួសទាំងឡាយក្នុងសោកនាដកម្មនេះ ឆាប់ជាសះស្បើយ ផងដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com