អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ៖ គ្មានការរំលាយសភាមុនពេលកំណត់ទេ
03, Nov 2022 , 2:11 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១ ខែវិច្ឆិកា បានច្រានចោលលទ្ធភាពរំលាយសភាមុនការកំណត់ដូចដែលក្រុមបក្សប្រឆាំងរំពឹងទុក។



បន្ទាប់ឆ្លងកាត់ការសម្រេចក្ដីរបស់តុលាការធម្មនុញ្ញ រដ្ឋាភិបាលលោក ប្រាយុទ្ធ ចន្ទអូចា ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមបក្សប្រឆាំង និងបក្សក្នុងរដ្ឋាភិបាលចម្រុះ ចង់ឃើញការរំលាយសភាដើម្បីបើកផ្លូវដល់ការបោះឆ្នោតទូទៅ។
 
យ៉ាងណាមិញ លោក ចន្ទអូចា​ នៅថ្ងៃទី១ ខែវិច្ឆិកាបានប្រាប់ទៅកាន់អ្នកកាសែតថា លោកគ្មានគម្រោងរំលាយសភាឡើយបន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ដែលធ្វើឡើងខែនេះឡើយ។ ឧបនាយករដ្ឋមន្រ្តី Prawit Wongsowun ក៏បញ្ជាក់ច្រានចោលលទ្ធភាពនេះដូចគ្នា។ 
 
ស្របជាមួយគ្នានេះ លោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី និងជាមន្រ្តីបក្ស Palang Pracharath (PPRP) ដែលដឹកនាំរដ្ឋាភិបាល ក៏និយាយថា លោកគ្មានហេតុផលដើម្បីជឿសភានឹងត្រូវរំលាយនោះទេ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
យ៉ាងណាមិញ រដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ Anutin Charnvirakul ដែល​ជា​ប្រធាន​គណបក្ស Bhumjaithai ក្នុងរដ្ឋាភិបាលចម្រុះ ក៏ទាមទារ​ឱ្យ​មានការរំលាយសភា។
 
ទាក់ទងរឿងនេះ នៅថ្ងៃទី១ ខែវិច្ឆិកាដដែល ឧបនាយក​រដ្ឋមន្ត្រីថៃ Wissanu Krea-ngam បញ្ជាក់​ថា រដ្ឋាភិបាលថៃនឹង​មិនទាន់ប្រឈម​មុខ​នឹង​ឧបសគ្គ​ធំៗ​ណា​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ដែល​អាចឈានដល់ការរំលាយសភាឡើយ។លោកបន្ថែមថា គណបក្សប្រឆាំងកំពុងបន្តផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមការជជែកដេញដោលមួយទៀតសំដៅលើដ្ឋាភិបាលជុំវិញការសម្លាប់រង្គាលនាពេលថ្មីៗនេះនៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lam Phu ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com