អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍៖ ចិននិងរុស្ស៊ី ជួយឱ្យយោធាមីយ៉ាន់ម៉ាបន្តកាន់អំណាច
03, Nov 2022 , 9:29 pm        
រូបភាព
សមាជិកសភាអន្តរជាតិមួយក្រុមនៅថ្ងៃទី២ ខែវិច្ឆិកា បានចេញរបាយការណ៍មួយស្ដីអំពីការគាំទ្ររបស់ ចិន រុស្ស៊ី និងឥណ្ឌាដែលបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាអាចបន្តការកាន់អំណាច ហើយបន្តប្រើ​អំពើ​ហិង្សា និងបំពានលើសិទ្ធិមនុស្ស ទោះបីជារបបមួយនេះបរាជ័យក្នុងការបង្រួបបង្រួមប្រទេស​ក្រោយ​ការ​ដណ្ដើមកាន់កាប់អំណាចកាលពីឆ្នាំមុន។

 
របាយការណ៍របស់សមាជិកសភាអន្តរជាតិដែលទទួលបានការគាំទ្រពីសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា អះអាងថា ការគាំទ្រដែលមិនគួរ​មាន​របស់​ក្រុងប៉េកាំង និងក្រុងមូស្គូសម្រាប់យោធាមីយ៉ាន់មាចំពេលដែលរបបមួយនេះមិនបានធ្វើតាមផែនការសន្តិភាពដែលអាស៊ានបានដាក់ស្នើនោះឡើយ។
 
«ការជួយជ្រោមជ្រែង និងការផ្ដល់ជំនួយដោយរដ្ឋាភិបាលទាំងនោះអនុញ្ញតរបបមីយ៉ាន់ម៉ាដើម្បី​បន្ត​ការកាន់អំណាច ប្រើអំពើហិង្សា ព្រមទាំងបំពានលើសិទ្ធិមនុស្ស»។ របាយការណ៍ខាងលើ បាន​លើក​ឡើងបែបនេះរួចបន្តថា សម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ាទាំងនោះ មើលឃើញពីផលប្រយោជន៍ដែល​ពួក​គេ​អាចទទួលបានក្រុមប្រឹក្សារដ្ឋ (SCA) ដែលកាន់កាប់ដោយយោធា។
 
កន្លងមក រដ្ឋាភិបាលចិន ត្រូវមើលឃើញថា បន្តទំនាក់ទំនងជាមួយក្បាលម៉ាស៊ីនយោធា​តាម​ធម្មតា​ហើយបានស្វែងរកការការពាររបបយោធាពីការទទួលខុសត្រូវថែមទៀតក្នុងគោលបំណងរក្សាផលប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងមីយ៉ាន់ម៉ា។
 
ឯរុស្ស៊ីវិញបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះរបបសឹកដែរ។  ទីក្រុងមូស្គូបានបញ្ជូនតំណាងផ្លូវការ​ទៅចូលរួមពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធរបស់យោធាដែលបានធ្វើឡើងនៅទីក្រុងណៃពីដោកាលពីថ្ងៃទី៧ ខែមីនា ខណៈដែលកងកម្លាំងសន្តិសុខបានសម្លាប់បាតុករជាច្រើន។ ឧត្តម​សេនីយ៍ មីន អ៊ុង ឡាំង ក៏ត្រូវបានស្វាគមន៍នៅរុស្ស៊ីយ៉ាងហោចណាស់បីដងចាប់តាំងពីរដ្ឋប្រហារ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​បំផុត​របស់​លោក​នៅ​ទីនោះក្នុង​ខែ​កញ្ញា ឧត្តម​សេនីយ៍​រូប​នេះ​ថែម​ទាំង​បាន​ជួប​ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com