កីឡាជាតិ
ជាតិ
កីឡាករ ថោង ឈឿន ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៤
12, Nov 2022 , 6:03 pm        
រូបភាព
កីឡាករ ថោង ឈឿន ឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកបុរស នៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះកីឡាករថៃ Sarawut Sriboonpeng ក្នុងលទ្ធផល៥៧-៥៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៤ នៅទីក្រុងបាងកកប្រទេសថៃ។


 
កីឡាករ ថោង ឈឿន បានយកឈ្នះលើ កីឡាករជប៉ុន Mizumoto Toshiyuki នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣១-១៦ ខណៈកីឡាករថៃ Sarawut Sriboonpeng យកឈ្នះលើកីឡាករព្រុយណេ Haji Mohd Said Masli ក្នុងលទ្ធផល ៣៣-២៥។
 
កីឡាករ ថោង ឈឿន  ឈ្នះមេដាយមាស ចំណែកមេដាយប្រាក់ បានលើកីឡាករ Sarawut Sriboonpeng វិញ្ញាសាវាយយកពិន្ទុ ផ្នែកបុរស។ ក្នុងព្រឹត្តិការណ៍នេះ ផងដែរ កីឡាករ អ៊ុត ដួងខែ របស់កម្ពុជា ឈ្នះមេដាយមាសលើផ្នែកយុវជន ក្នុងវិញ្ញាសាវាយយកពិន្ទុ រីឯកីឡាការិនី អ៊ុន ស្រីយ៉ា ឈ្នះមេដាយប្រាក់៕
 

Tag:
 កីឡាប៊ូល និងប៉េតង់
  អ៊ុន ស្រីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com