កីឡាជាតិ
ជាតិ
ប៉េតង់៖យុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា ដណ្តើមបានមេដាយមាស១ ក្រោយឈ្នះឆាយនីសតៃប៉ិ ១៣-០៥
13, Nov 2022 , 4:50 pm        
រូបភាព
យុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា ឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
យុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា ឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ដោយ:
ក្រុមកីឡាករប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ(ចម្រុះ៣×៣) បន្ទាប់ពីឈ្នះឆាយនីសតៃប៉ិ ១៣-០៥ ក្នុងព្រឹត្តិការណ៍ពានរង្វាន់កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (The 4th Asian Petanque Championship 2022) នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រទេសថៃ។

 
យុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា បន្តធ្វើបានល្អដោយបានយកឈ្នះជប៉ុន ១៣-០០ នៅវគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ និងបានបន្តយកឈ្នះក្រុមជម្រើសជាតិឆាយនីសតៃប៉ិ ១៣-០៥។ បញ្ចប់ការប្រកួតកម្ពុជា ទទួលបានមេដាយមាស ឆាយនីសតៃប៉ិ មេដាយប្រាក់ និងមេដាយសំរឹទ្ធ បានទៅវៀតណាម និងជប៉ុន។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ២៧រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (The 4th Asian Petanque Championship 2022) ដែលមាន៧ប្រទេសប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសថៃ៕

Tag:
 កីឡាប៉េតង់
 ABSC
© រក្សាសិទ្ធិដោយ thmeythmey.com