កីឡាជាតិ
ជាតិ
អេឡិចត្រូនិក​៖ ក្រុម AngKor PUBGM Pride ឈ្នះ​ពាន​ជើងឯក PMCCS រដូវ​កាល​ទី​១
13, Nov 2022 , 10:15 pm        
រូបភាព
ក្រុមAPGMD ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រPMCCS1។ រូបពី Angkor Pubg Esport
ក្រុមAPGMD ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រPMCCS1។ រូបពី Angkor Pubg Esport
ដោយ:
​ក្រុម AngKor PUBGM Pride គ្រង​ដំណែង​ជើងឯក​ពានរង្វាន់ PMCCS(PUBG Mobile Cambodia Community Series 1) រដូវ​កាល​ទី​១ ក្រោយ​បិទ​បញ្ចប់​ការប្រកួត​វិញ្ញាសា PUBG Mobile នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​។​

 
AngKor PUBGM Pride (APGPD) ឈរ​លេខ​១ រកបាន ៧៦Kill មាន​១៧០​ពិន្ទុ នាំមុខ​ក្រុម K E Team (KE) លេខ​២ រកបាន ៦៤Kill មាន​១៤៣​ពិន្ទុ ខណៈ​លេខ​៣ បាន​ទៅលើ​ក្រុម Team Max Arctic (MAX) រកបាន​៥១Kill មាន​១០៥​ពិន្ទុ​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​អេឡិចត្រូនិក មាន​១៦​ក្រុម​ចូលរួម លេង​នៅលើ​ផែនទី​ចំនួន​៣ ហើយ​ត្រូវ​លើកយក​ផែនទី​២ មកលេង​បង្គ្រប់​ចំនួន​៥​ប្រកួត ក្នុងនោះ​មាន​ផែនទី Sanhok, Miramar និង Erangle៕
 

Tag:
 ​កីឡា​អេឡិចត្រូនិក​
  PMCCS
© រក្សាសិទ្ធិដោយ thmeythmey.com