កីឡាជាតិ
ជាតិ
ប៉េតង់ជើងឯកអាស៊ី៖ កម្ពុជា ដណ្តើមបានមេដាយមាស៣ ចំណោម៧ និងពាន Nation Cup
14, Nov 2022 , 10:19 am        
រូបភាព
ការទទួលពានរង្វាន់មេដាយក្រោយបញ្ចប់ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេស។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ការទទួលពានរង្វាន់មេដាយក្រោយបញ្ចប់ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេស។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ដោយ:
កីឡាករ-កីឡាការិនីកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រេចបានសមិទ្ធផលថ្មីដោយទទួលបានមេដាយ៧ ក្នុងនោះមានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ រួមទាំងពានរង្វាន់ Nation Cup ពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤(The 4th Asian Petanque Championship 2022) នៅថ្ងៃទី១៣ ខែវិច្ឆិកា នាប្រទេសថៃ។

 
កីឡាករកម្ពុជា ថោង ឈឿន ទទួលបានមេដាយមាស១ លើវិញ្ញាសាបុរស ក្រោយឈ្នះកីឡាករថៃ Sarawut Sriboonpeng, កីឡាករ អ៊ុត ដួងខែ មេដាយមាស១ លើវិញ្ញាសាបុរស អាយុក្រោម១៨ឆ្នាំ បន្ទាប់ពីឈ្នះកីឡាករវៀតណាម Tran Hoang Phuc និងវិញ្ញាសាបុរស ៣×៣ ក្រោយឈ្នះម្ចាស់ផ្ទះថៃ។
 
កីឡាការិនី អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់១ ក្រោយចាញ់កីឡាការិនីវៀតណាម Thach Thianhlan លើវិញ្ញាសានារី និងវិញ្ញាសានារី ៣×៣ មេដាយប្រាក់១ ក្រោយចាញ់ម្ចាស់ផ្ទះថៃ។ ចំណែកមេដាយសំរឹទ្ធ២ រកបានលើវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ៣×៣(B) និងវិញ្ញាសាបុរស៣×៣ (B) រីឯពាន Nation Cup សម្រេចបានលើវិញ្ញាសា យុវជនអាយុក្រោម១៨ឆ្នាំ៣×៣(A) បន្ទាប់ពីឈ្នះឆាយនីសតៃប៉ិ។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ២៧រូប ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (The 4th Asian Petanque Championship 2022) ដែលមាន១១ប្រទេសប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសថៃ៕
 

Tag:
 កីឡាប៊ូល និងប៉េតង់
 ABSC
© រក្សាសិទ្ធិដោយ thmeythmey.com