កីឡាជាតិ
ជាតិ
កីឡារាំ៖ កម្ពុជា ដណ្តើមបានមេដាយ១៧ ពីការប្រកួតជើងឯកពិភពលោក នៅវៀតណាម
14, Nov 2022 , 11:19 am        
រូបភាព
ដោយ:
កីឡាករ-កីឡាការិនីកីឡារាំជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយមាស៤ ប្រាក់១០ និងសំរឹទ្ធ៣ ពីព្រឹត្តិការណ៍ប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SupeStar Championship2022 នៅថ្ងៃទី១៤ ខែវិច្ឆិកា នាប្រទេសវៀតណាម។

 
កីឡាករ សេង សុគីម  គូនឹងកីឡាការីនី ម៉ូវ ដានីតា ដណ្តើមបានមេដាយមាស១ លើវិញាសារាំគូ Adults Grade E2 Latin Rumba  និងមេដាយប្រាក់៤ លើវិញ្ញាសា Adults Grade D Latin Cha cha Rumba(១), Adults Grade E3 Latin Jive(២)  , Adults Grade E4 Latin Samba(៣), Adults Grade E5 Latin Paso Double Rank(៤) និងមេដាយសំរឹទ្ធ១ លើវិញ្ញាសា Adults Grade C Latin CRJ។
 


កីឡាការិនី សុខ ចិន្តា ប្រកួតលើវិញ្ញាសារាំឯកត្តជន លើវិញ្ញាសា Latin Dance CR ទទួលបានមេដាយប្រាក់១។ កីឡាការីនី សាន រ៉ូហ្សា និងកីឡាករ ភុន ស៊ី វុត្រា ប្រកួតលើវិញ្ញាសា Latin Dance រាំគូទទួលមេដាយប្រាក់២ លើវិញ្ញាសា Youth Grade D Latin CR និងវិញ្ញាសា Youth Grade D Standard Waltz Tango។
 
កីឡាការិនី សាន រ៉ូហ្សា ដណ្តើមបានមេដាយមាស២ លើវិញ្ញាសា FD adult standard Waltz Tango និងវិញ្ញាសាឯកត្តកជន Standard Dance Grade F2 Adult standard Tango និងមេដាយប្រាក់១ លើវិញ្ញាសា F1 Adult standard Waltz។ ចំណែកកីឡាករ សេង សុខគ័ង ទទួលបានមេដាយបា្រក់១ លើវិញ្ញាសា Grade FD Adult Standard waltz and tango និងមេដាយសំរឹទ្ធ១ លើវិញ្ញាសា Standard Dance Grade F1 Adult Standard waltz Rank។
 


គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ១៣រូបចូលរួមការប្រកួតពានរង្វាន់កីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SupeStar Championship2022 នៅប្រទេសវៀតណាម ដែលមាន១៥ប្រទេសចូលរួមប្រកួតប្រជែង។ ទាំង១៥ប្រទេសរួមមាន កម្ពុជា ម្ចាស់ផ្ទះវៀតណាម អូស្ត្រាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ចិន អាល្លឺម៉ង់ ប៉ូឡូញ ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង បារាំង ឆាយនីសតៃប៉ិ ម៉ុងហ្គោឡី និង អ៊ីតាលី។
 
កីឡាករជុំ លីហៀង និងកីឡាការិនី ឱ រក្សា ឈ្នះមេដាយមាស១ លើវិញ្ញសាចង្វាក់ Cha Cha Cha Rumba រីឯកីឡាករ ជុំ ភូណាន់ ទទួលបានមេដាយប្រាក់១ លើវិញ្ញាសាចង្វាក់ CRJ Grade FC adult Latin និងមេដាយសំរឹទ្ធ លើវិញ្ញាសាចង្វាក់ WT Grade FD Adult standard៕
 

Tag:
 កីឡារាំ
 WDSF
© រក្សាសិទ្ធិដោយ thmeythmey.com