FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Davies ត្រូវបានគ្រូកាណាដា​ ដំឡើងពីខ្សែការពារទៅប្រយុទ្ធ សម្រាប់ World Cup នៅកាតា
14, Nov 2022 , 4:29 pm        
រូបភាព
លោក John Herdman គ្រូបង្វឹកក្រុមជម្រើសជាតិកាណាដា បានប្រកាសកីឡាករទាំង២៦រូបចុងក្រោយ ដើម្បីទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតា។ Alphonso Davies​ ខ្សែការពារ Bayern Munich ត្រូវបានលោក Herdman ដំឡើងរូបគេ ទៅជាខ្សែប្រយុទ្ធវិញ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។



ជម្រើសជាតិកាណាដា នឹងបង្ហាញខ្លួនជាលើកទី២ នៅ World Cup ឆ្នាំ ២០២២ ក្នុងប្រទេសកាតា។ កាណាដានឹងត្រូវប៉ះបែលហ្សិកក្នុងការប្រកួតលើកដំបូងរបស់ពួកគេនៅថ្ងៃទី ២៣ ខែវិច្ឆិកា នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Al Rayyan។ កាណាដាស្ថិតក្នុងពូល F រួមជាមួយបែលហ្ស៊ិក ម៉ារ៉ុក និងក្រូអាស៊ី។
 
២៦នាក់របស់ក្រុមកាណាដា៖
អ្នកចាំទី៖ Milan Borjan (Red Star Belgrade), James Pantemis (CF Montreal), Dayne St. Clair (Minnesota United)
 
ខ្សែការពារ៖ Sam Adekugbe (Hatayspor), Derek Cornelius (Vancouver Whitecaps - Panetolikos), Alistair Johnston (CF Montreal), Richie Laryea (Nottingham Forrest), Kamal Miller (CF Montreal), Steven Vitoria (Chaves), Joel Waterman (CF Montreal)
 
ខ្សែបម្រើ៖ Stephen Eustaquio (FC Porto), Liam Fraser (Deinze), Atiba Hutchinson (Besiktas), Mark-Anthony Kaye (Toronto FC), Ismael Kone (CF Montreal), Jonathan Osorio (Toronto FC), Samuel Piette (CF Montreal), David Wotherspoon (St. Johnstone)
 
ខ្សែប្រយុទ្ធ៖ Tajon Buchanan (Club Brugge), Lucas Cavallini (Vancouver Whitecaps), Jonathan David (Lille/France), Alphonso Davies (Bayern Munich), Junior Hoillett (Reading), Cyle Larin (Club Brugge), Liam Miller (FC Basel), Ike Ugbo (Troyes)៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com