FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich មានកីឡាករជាប់ទៅ World Cup ច្រើនជាងគេ ខណៈ Man Utd ឈរលេខ២
16, Nov 2022 , 7:29 pm        
រូបភាព
Bayern Munich មានសមាជិកកីឡាករដែលត្រូវបានក្រុមជម្រើសជាតិកោះហៅទៅចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ ច្រើនជាងគេរហូតដល់ទៅ១៧នាក់។ Barcelona និង Manchester United ស្ថិតនៅចំណាត់ថ្នាក់ទីពីរស្ទួន ក្រោយមានកីឡាករ១៦រូបដូចគ្នាទៅកាន់ប្រទេសកាតា។



គិតមកដល់ពេលនេះ ក្រុមទាំង៣២បានប្រកាសសមាសភាពកីឡាករ២៦នាក់ចុងក្រោយរួចអស់ហើយ បើទោះក្រុមខ្លះត្រូវប្តូរ ឬបន្ថែមកីឡាករមួយចំនួនក្តី។ ក្រុមទាំងអស់នៅមានពេលរុះរើកីឡាករជាបន្តបន្តាប់រហូតដល់មុនពេលប្រកួតដំបូង២៤ម៉ោង។
 
ក្រោយប្រកាសកីឡាករផ្លូវការទាំង៣២ក្រុម គេបានមើលឃើញថា កីឡាករដែលប្រកបអាជីពនៅក្លិប Bayern Munich នៃលីគកំពូលអាល្លឺម៉ង់ មានចំនួនច្រើនជាងគេដែលជាប់ទៅលេង World Cup រហូតដល់១៧រូប។ ក្នុងចំណោម៥ក្លិប ដែលមានកីឡាករច្រើនមានឈ្មោះជាមួយក្រុមជម្រើសជាតិ មាន២ក្លិបមកអង់គ្លេសដែលរួមមាន Manchester United និង Manchester City។
 
ខាងក្រោមនេះជាក្រុមទាំង៥ដែលមានកីឡាករជាប់ឈ្មោះទៅកាន់ FIFA World Cup នៅកាតា ច្រើនជាងគេ៖
១-Bayern Munich ចំនួន១៧រូប 
Eric Maxim Choupo-Moting (កាមេរូន), Kingsley Coman (បារាំង), Matthijs de Ligt (ហូឡង់), Leon Goretzka (អាល្លឺម៉ង់), Serge Gnabry (អាល្លឺម៉ង់), Lucas Hernandez (បារាំង), Joshua Kimmich (អាល្លឺម៉ង់), Sadio Mane (សេណេហ្កាល់), Noussair Mazraoui (ម៉ារ៉ុក), Manuel Neuer (អាល្លឺម៉ង់), Thomas Müller (អាល្លឺម៉ង់), Jamal Musiala (អាល្លឺម៉ង់), Benjamin Pavard (បារាំង), Leroy Sane (អាល្លឺម៉ង់), Josip Stanisic (ក្រូអាស៊ី), Dayot Upamecano (បារាំង), Alphonso Davies (កាណាដា).
 
២-Barcelona ចំនួន ១៦រូប
Eric Garcia, Jordi Alba, Pedri, Gavi, Busquets, Ansu Fati and Ferran Torres (អេស្ប៉ាញ), Jules Kounde និង Ousmane Dembélé (បារាំង), Frenkie de Jong និង Memphis Depay (ហូឡង់), Raphinha (ប្រេស៊ីល), Ronald Araujo (អ៊ុយរូហ្កាយ), Ter Stegen (អាល្លឺម៉ង់), Robert Lewandowski (ប៉ូឡូញ).
 
២-Man Utd ចំនួន ១៦រូប
Antony, Casemiro, Fred និង Alex Telles (ខ្ចីទៅ Sevilla) (ប្រេស៊ីល), Christian Eriksen (ដាណឺម៉ាក), Raphael Varane (បារាំង), Harry Maguire, Luke Shaw, Marcus Rashford (អង់គ្លេស), Diogo Dalot, Bruno Fernandes, Cristiano Ronaldo (ព័រទុយហ្កាល់), Facundo Pellistri (អ៊ុយរូហ្កាយ), Tyrell Malacia (ហូឡង់), Hannibal Mejbri (ទុយនីស៊ី), Lisandro Martinez (អាហ្សង់ទីន)
 
៤-Man City ចំនួន ១៥រូប
Manuel Akanji (ស្វ៊ីស), Ederson (ប្រេស៊ីល), Kevin De Bruyne (បែលហ្ស៊ិក), Ilkay Gundogan (អាល្លឺម៉ង់), John Stones, Kyle Walker, Kalvin Phillips, Phil Foden, Jack Grealish (អង់គ្លេស), Joao Cancelo, Ruben Dias, Bernardo Silva (ព័រទុយហ្កាល់), Nathan Ake (ហូឡង់), Aymeric Laporte និង Rodri (អេស្ប៉ាញ)
 
៥-Real Madrid ចំនួន ១៣រូប
Thibaut Courtois (បែលហ្ស៊ិក), Eder Militao (ប្រេស៊ីល), Dani Carvajal (អេស្ប៉ាញ), Antonio Rudiger (អាល្លឺម៉ង់), Aurélien Tchouameni (បារាំង), Federico Valverde (អ៊ុយរូហ្កាយ), Luka Modric(ក្រូអាស៊ី), Vinicius jr (ប្រេស៊ីល), Rodrygo (ប្រេស៊ីល), Karim Benzema (បារាំង), Eden Hazard (បែលហ្ស៊ិក), Marco Asensio (អេស្ប៉ាញ), Eduardo Camavinga (បារាំង)៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com