កីឡាអន្តរជាតិ
អន្តរជាតិ
APEC បិទកិច្ចប្រជុំជាមួយការអនុម័តសេចក្ដីប្រកាសបាងកក នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ APEC ។ រូបថត Xinhua
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងបិទកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីបាស៊ីហ្វិក (APEC) នៅថ្ងៃទី១៩ ខែវិច្ឆិកា ដោយបង្ហាញក្ដីសង្ឃឹមថា សមាជិកទាំងអស់នឹងធ្វើការជាមួយគ្នាដើម្បីជំរុញភាពរីកចម្រើនសម្រាប់តំបន់។ សេចក្ដីប្រកាសចេញក្រោយកិច្ចប្រជុំ ក៏បង្ហាញពីការព្រមព្រៀងគ្នារបស់ប្រទេសសមាជិកក្នុងបញ្ហាជាច្រើនរួមមានទាំងគម្រោងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ ហើយបញ្ហាបរិស្ថាន និងនិរន្តភាពគឺជាកត្តា សំខាន់។ នាយករដ្ឋមន្ត្រីថៃបែបនេះក្រោយសមាជិកបានអនុម័តលើសេចក្តីប្រកាសចុងក្រោយដែលបានសង្កត់ធ្ងន់លើគោលដៅទីក្រុងបាងកកដើម្បីលើកកម្ពស់គំរូជីវវិលជុំបៃតង (BCG)។
«ពួកយើងសង្ឃឹមថា គំរូសេដ្ឋកិច្ច BCG នឹងក្លាយជាកត្តាសំខាន់មួយដែលពាំនាំឱ្យមានសេដ្ឋ កិច្ចរួមគ្នា»។ លោក ប្រាយុទ្ធ បញ្ជាក់បែបនេះអំឡុងការបិទកិច្ចប្រជុំ។
សេចក្ដីថ្លែងការណ៍រួមក្រោមកិច្ចប្រជុំ បានគូសបញ្ជាក់លើបញ្ហាជាច្រើនរួមមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពរហូតដល់ទីផ្សារបើកចំហ។ បណ្ដាមមេដឹកនាំ APEC ក៏ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរឹងមាំ, តុល្យភាព, សន្តិសុខ, និរន្តរភាព និងបរិយាបន្ន។
ក្នុងវេទិកាខាងលើ មេដឹកនាំ APEC ជជែកពីសង្គ្រាមអ៊ុយក្រែនផងដែរ។ ខណៈដែលប្រទេសសមាជិកភាគច្រើនថ្កោលទោសសង្គ្រាមនេះ សេចក្ដីប្រកាសខាងលើសរសេថា ប្រទេសទាំងអស់មានទស្សនៈផ្សេងទៀត និងការវាយតម្លៃផ្សេងៗគ្នាអំពីស្ថានភាព និងការដាក់ទណ្ឌកម្ម។ ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ លោក ប្រាយុទ្ធ និយាយថា មេដឹកនាំAPEC ក៏បានពិភាក្សាអំពីបញ្ហាអាវុធនុយក្លេអ៊ែរដែលបង្កការព្រួយបារម្ភផងដែរ។
គោលដៅទីក្រុងបាងកកដែលគ្របដណ្តប់លើការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ការអភិរក្សបរិស្ថាន និងការគ្រប់គ្រង កាកសំណល់ ជាក្របខណ្ឌដ៏ទូលំទូលាយមួយដើម្បីបន្តគោលដៅនិរន្តរភាពរបស់APEC។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ APEC ៕
© រក្សាសិទ្ធិដោយ thmeythmey.com