ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ សិស្សក្រីក្រ២២នាក់ នៅសាលាបឋមសិក្សាក្ដីដូង ទទួលបានអាហារូបករណ៍រដ្ឋាភិបាល
10, Dec 2022 , 8:59 am        
រូបភាព
សកម្មភាពការផ្ដល់ថវិកាដល់សិស្សក្រីក្រ នៅសាលាបឋមសិក្សាក្ដីដូង ដែលជាអាហារូបករណ៍របស់រដ្ឋាភិបាលកម្ពុជា។ រូបភាពផ្ដល់ដោយ លោក ហេង ភារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង។
សកម្មភាពការផ្ដល់ថវិកាដល់សិស្សក្រីក្រ នៅសាលាបឋមសិក្សាក្ដីដូង ដែលជាអាហារូបករណ៍របស់រដ្ឋាភិបាលកម្ពុជា។ រូបភាពផ្ដល់ដោយ លោក ហេង ភារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង។
ដោយ៖ យន តាន់អា (យុវជនឃុំក្ដីដូង)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ សិស្សចំនួន២២នាក់ ក្នងនោះស្រី១១នាក់ ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាក្ដីដូង នៃឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល។ នេះបើតាម លោក ហេង ភារ៉ុម នាយករងនៃសាលាបឋមសិក្សាក្ដីដូង។ លោក ហេង ភារ៉ុម បញ្ជាក់ទៀតថា អាហារូបករណ៍រដ្ឋាភិបាល សិស្សម្នាក់ទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ក្នុងមួយឆ្នាំ​ បែងចែកជា៣វគ្គ (ត្រីមាស) ក្នុងមួយវគ្គទទួលបាន ៨ម៉ឺនរៀល។

 
បើតាមនាយករងនៃសាលាបឋមសិក្សាក្ដីដូង ការផ្ដល់អាហារូបករណ៍នេះ គឺសម្រាប់តែសិស្សក្រីក្រប៉ុណ្ណោះ ហើយសិស្សក្រីក្រទៀតសោត ត្រូវឆ្លងកាត់ការវាយតម្លៃពីអ្នកដឹកនាំសាលា អាជ្ញាធរភូមិ-ឃុំ។ លោក ហេង ភារ៉ុម ពន្យល់បន្ថែមដូច្នេះ៖ «មុនផ្ដល់អាហារូបករណ៍​ គឺត្រូវជ្រើសសិស្ស ទីមួយគឺយើងជ្រើសតាមសហគមន៍ តាមភូមិ តាមគ្រូ តាមសិស្ស។ ហើយយើងចុះទៅដល់ផ្ទះគាត់ ថាតើគាត់ខ្វះមែនអត់។ ការសម្រេចគឺ មិនត្រឹមតែគ្រូៗទេ គឺពីមេភូមិ មេឃុំ ផងដែរ ក្នុងការសម្រេច»។ 

លោក ហេង ភារ៉ុម នាយករងនៅសាលាបឋមសិក្សាក្ដីដូង លើកឡើងថា ការផ្ដល់អាហារូបករណ៍ មានសារៈសំខាន់ណាស់សម្រាប់សិស្សក្រីក្រ គឺពួកគេអាចយកថវិកាទាំងនោះ ទៅទិញនូវសម្ភារៈសិក្សា សម្លៀកបំពាក់ និងសន្សំលុយនោះ ទុកសម្រាប់ទិញមធ្យោបាយធ្វើដំណើរ(កង់) ដើម្បីធ្វើដំណើរទៅសិក្សា នៅថ្នាក់អនុវិទ្យាល័យផងដែរ។
 

លោក ហេង សារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង។ 
 
ក្រៅពីអាហារូបករណ៍រដ្ឋាភិបាល សាលាក៏មានរៀបចំកម្មវិធីផ្ដល់សម្ភារៈសិក្សា សម្រាប់សិស្សពូកែបំណាច់ឆ្នាំរៀងរាល់ឆ្នាំផងដែរ ដើម្បីជំរុញលើកទឹកចិត្តសិស្ស។ ជាមួយគ្នានេះ កន្លងមកក៏មានអង្គការ និងសប្បុរសជន ផ្ដល់ជាសម្ភារសិក្ស និងមធ្យោបាយធ្វើដំណើរ(កង់) ដល់សិស្សក្រីក្រផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ឃុំក្ដីដូង
  សិស្សក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com