ជាតិ
សមាគមខ្មែររដ្ឋអីល្លីណយ បង្កើតសារមន្ទីររំឭកពីរបបខ្មែរក្រហម
10, Dec 2022 , 2:59 pm        
រូបភាព
រដ្ឋអីល្លីណយ(Illinois), សហរដ្ឋអាមេរិក៖ សមាគមខ្មែររដ្ឋអីល្លីណយ បានបង្កើតសារមន្ទីរខ្មែរ ដោយរំឭកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្នុងសារមន្ទីរនេះ មានតាំងបង្កាញសម្លៀកបំពាក់របបខ្មែរក្រហម រូបភាពជនរងគ្រោះ និងសកម្មភាពក្នុង​របបប្រល័យពូជសាសន៍។ល។​ លោក តាំង ចិន្ដា នាយកប្រតិបត្តិសមាគមបានឱ្យដឹងថា សារមន្ទីរនេះបង្កើតឡើង នៅឆ្នាំ២០០៤ ក្នុងបំណងដើម្បីជាការចងចាំ និងជាមរតកសម្រាប់កូនខ្មែរ។ ការបង្កើតនេះក៏ដើម្បីឱ្យកូនខ្មែរកត់ត្រាប្រវត្តិសាស្រ្ដជូរចត់របស់ខ្លួន និងមិនត្រូវឱ្យរបបមួយនេះវិលត្រឡប់ មកម្ដងទៀតផងដែរ៕



សូមទស្សនា សារមន្ទីរខ្មែរ នៃសមាគមខ្មែរដ្ឋអីល្លីណយ ដូចតទៅនេះ៖
 




















Tag:
 ព័ត៌មានរូបភាព
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com