ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋឃុំក្បាលត្រាច យល់ដឹងពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណបណ្ណ
11, Dec 2022 , 10:59 am        
រូបភាព
ដោយ៖ ដៀប ចាន់លីកា (យុវជនឃុំក្បាលត្រាច)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ ពលរដ្ឋរស់នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ យល់ដឹងពីសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណបណ្ណ ដោយពួកគេលើកឡើងថា អត្តសញ្ញាណបណ្ណ ជាបណ្ណសំខាន់មួយក្នុង ដែលមិនអាចចខ្វះបានក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។ កន្លងមកបណ្ណមួយនេះ ពលរដ្ឋក្នុងឃុំនេះ យកវាទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ រាប់ចាប់តាំងពី ប្រើជាបណ្ណសម្គាល់ខ្លួន រៀនសូត្រ ការងារ និង អាជីវកម្ម​ជាដើម។ លោក ខែម ថូ នាយករងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលត្រាច មានប្រសាសន៍ថា ពលរដ្ឋក្នុងឃុំខ្លួនបានយល់ដឹងពីសារៈសំខាន់នៃអត្តសញ្ញាណបណ្ណនេះ និង តែងមកធ្វើ ពេលពួកគេគ្រប់អាយុ ឬហួសសុពលភាពត្រូវធ្វើថ្មីនោះ។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  អត្តសញ្ញាណបណ្ណ
  ក្បាលត្រាច
  ខែម ថូ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com