ជាតិ
ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣
11, Dec 2022 , 6:29 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ «ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថល ក្នុងវិស័យទេសចរណ៍»។ ការរៀបចំវេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍។
 
​វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣  មាន​រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣​ខាងមុខ​ នៅ​​ប្រទេស​វៀតណាម។ បើតាម​លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ្តការអន្តរជាតិ នៃក្រសួងទេសចរណ៍ ប្រធានបទ​នៃ​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំនេះ ផ្ដោតលើ​ការធ្វើជា​ម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
 
ចំណែកឯ កិច្ចប្រជុំ​នៅ​ឆ្នាំនេះ ក៏​នឹង​លើកឡើង​ពី​ទេសចរណ៍​អាហារ​ទេសចរណ៍​ត្រាច់ចរ និង​ទេសចរណ៍​សហគមន៍ ​ទេសចរណ៍​ការ​ស្នាក់នៅ ​ដែល​ប្រើប្រាស់​ធនធាន​អស់​តិច ជាពិសេស​​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ធុរកិច្ច​នានានិងជំរុញឱ្យមាន​ការចូលរួម​ពី​ភ្ញៀវទេសចរ។
 
ជាមួយគ្នា​នោះ កិច្ចប្រជុំ​នេះ ​ក៏​នឹងមាន​ការពិភាក្សា​អំពី​របៀប​ធ្វើយ៉ាងណា​ឱ្យ​មហា​អនុតំបន់​មេគង្គ​ ​ក្លាយជា​ទិសដៅ​ទេសចរណ៍​តែមួយ។ គួរបញ្ជាក់ផងដែរ មហា​អនុតំបន់​មេគង្គ ​គឺជា​គោលដៅ​ទេសចរណ៍​ដែលមាន​ល្បឿន​លឿន​ជាងគេ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក៕
 

Tag:
 ThmeyThmey25
 ក្រសួងទេសចរណ៍
 វេទិកាទេសចរណ៍មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com