ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូរប្រយ័ត្ន ! ជំងឺ​ទឹកនោម​ផ្អែម​ប្រឈម​នឹង​ការស្លា.ប់ដោយសារ​ដំបៅ​ជើង​
13, Dec 2022 , 6:59 am        
រូបភាព
ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ដំបៅ​ជើង គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​មុន​អាយុ​, ដែល​ជា​រឿយ​ៗ​បង្ក​ឡើង​ដោយ​ការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។

 
អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ London បាន​បង្ហាញ​ថា ការ​ស្រាវជ្រាវ​សង្កត់ធ្ងន់​ទៅ​នឹង​ភាព​ចាំបាច់​ចំពោះ​ការ​រក​មើល​ភាព​ប្រសើរ​ឡើង និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​ដំបៅ​ជើង​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​នេះ​។
 
ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​អោយ​ខូចខាត​សរសៃឈាម និង​សរសៃវិញាណ ជា​ពិសេស​ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​របស់​អ្នកជំងឺ​មិន​ត្រូវ​បាន​ពិនិត្យ​បាន​យ៉ាង​ល្អ​។ ខ្សោយ​ចរន្តឈាម និង​ការ​ខូចខាត​សរសៃវិញាណ​នៅ​នឹង​ជើង​ធ្វើ​អោយ​អ្នកជំងឺ​មិនសូវ​ជា​ចាប់អារម្មណ៍​អំពី​មុខរបួស ឬ​បញ្ហា​ដទៃ​ទៀត​ដែល​អាច​ប្រែ​ក្លាយជា​ដំបៅ​នោះ​ទេ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​, ការ​ដំបៅ​ជើង​អាច​នាំ​អោយ​កាត់​ជើង​ចេញ​។
 
ការ​ស្រាវជ្រាវ​បាន​ធ្វើ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ជាង​១៧.០០០​នាក់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​៨​បាន​រក​ឃើញ​ថា អ្នកជំងឺ​ជាង​៣.០០០​នាក់​ដែល​មាន​ប្រវត្តិ​ដំបៅ​ជើងមាន​អ្នក​ស្លាប់​៥៨​នាក់​បន្ថែម​ក្នុង​ចំនោម​មនុស្ស​១.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ជាង​អ្នក​ដែល​មិន​មាន​ដំបៅ​ជើង​។
 
ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា អ្នកជំងឺ​ដំបៅ​ជើងមាន​កត្តា​ហានិភ័យ​នៃ​បញ្ហា​សរសៃឈាម​បេះដូង​បន្ថែម​ដូច​ជា ជំងឺលើសឈាម ហើយ​ប្រហែល​ពាក់កណ្តាល​នៃ​ការ​ស្លាប់​ក្នុង​ចំនោម​អ្នកជំងឺ​ទាំងនោះ ត្រូវ​បាន​បង្ក​ឡើង​ដោយ​មូលហេតុ​សរសៃឈាម​បេះដូង ដូច​ជា​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។​ការ​ស្លាប់​ដែល​មិន​ទាក់ទង​នឹង​បញ្ហា​សរសៃឈាម​បេះដូង​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​មាន​ដំបៅ​ជើង​នោះ ហាក់ដូចជា​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ និង​ផលវិបាក​ដូច​ជា ពុល​ឈាម​ជាដើម​។​ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Diabetologia​។
 
អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា លទ្ធផល​បាន​គូស​ចំណាំ​នូវ​ចំនុច​សំខាន់​នៃ​គោលដៅ​២​នៃ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។
 
ដំបូង​ត្រូវ​បាន​ធានា​ដោយ​ការ​តាមដាន​នៃ​ដំបៅ​ជើង​ដោយសារ​តែ​ការ​រក​ឃើញ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​បន្ថយ​ផលវិបាក​មួយ​ចំនួន​នៃ​ការ​ដំបៅ​ជើង​។​បន្ទាប់​មក​គឺ​បន្ថយ​កត្តា​ហានិភ័យ​នៃ​សរសៃឈាម​បេះដូង​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។
 
អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​យើង​ចង់អោយ​ការ​ស្រាវជ្រាវ​ទៅ​ថ្ងៃ​បញ្ជាក់​ថា​តើ​ការ​រក្សា​កត្តា​ហានិភ័យ​អោយ​បាន​ល្អ​ដូច​ជា ការ​រក្សា​សម្ពាធ​ឈាម​, កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម និង​ការ​តាមដាន​អោយ​បាន​ទាន់​ពេល​អាច​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​ក្នុង​ចំនោម​អ្នក​ដែល​ដំបៅ​ជើង​ឬ​យ៉ាងណា​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com