កីឡាជាតិ
ស.ស.យ.ក នឹង​រៀបចំ​អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ឡើងវិញ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»
14, Dec 2022 , 6:59 pm        
រូបភាព
front សកម្មភាពក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០២១ (រូបភាពពីទំព័រហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្រា្កន្ត)
front សកម្មភាពក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០២១ (រូបភាពពីទំព័រហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្រា្កន្ត)
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹង​ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ឡើង​វិញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។  ព្រឹត្តការណ៍នេះ ក៏ប្រារព្ធសម្រាប់គម្រប់ខួប ១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។



លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រមទាំងរដ្ឋបាលខេត្តសៀមរាប បានជួបពិភាក្សាគ្នាហើយ ដើម្បីត្រៀមរៀបចំគម្រោងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នឹងពាំនាំនូវសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរសម្រាប់សម្តែងលើទឹកដីអង្គរនៃតំបន់ឧទ្យានអង្គរ។
 
ជុំវិញការរៀបចំអង្គរសង្ក្រាននេះ ខាងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ឆាប់ៗនេះ។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមខ្លួន សម្របសម្រួលឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តដំណើរការរលូន។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរសម្រាប់ការជួបជុំ ក៏ដូចជាជំរុញទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន។
 
​សូមជម្រាបដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកាក្នុងពិធីបិទព្រឹត្តការណ៍កីឡាជាតិលើកទី៣ និងជនពិការលើកទី១កន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដោយបញ្ជាក់ពីការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងអុកចត្រង្គផងដែរ៕
 

Tag:
 ThmeyThmey
  អង្គរសង្រ្កាន្ត
  ស.ស.យ.ក
© រក្សាសិទ្ធិដោយ thmeythmey.com