ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផលប្រយោជន៍​ញ៉ាំ​ទឹក​ក្តៅ​មួយ​កែវ​រាល់​ព្រឹក​ពេល​ពោះ​ទទេ​
15, Dec 2022 , 6:59 am        
រូបភាព
មនុស្ស​យើង​ភាគច្រើន​តែងតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​កាហ្វេ​ក្តៅ ឬ​តែ​ក្តៅ​មួយពែង​ក្រោយពី​ភ្ញាក់​ពី​គេង​។ ប៉ុន្តែ​នៅពេល​យើង​ញ៉ាំ​ទឹក​វិញ យើង​តែងតែ​ចង់​ញ៉ាំ​ទឹក​ត្រជាក់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាំ​ទឹក​ក្តៅ​ជាពិសេស​នៅ​ពេល​ព្រឹក​វិញ​នោះ វា​ពិតជា​មាន​អត្ថប្រយោជន៍​ដល់​ផ្លូវ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។

 
​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ព្រឹក​ឡើង​ពេល​ពោះ​ទទេ​៖
ច្រោះ​ជាតិពុល​
​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង​រាល់​ព្រឹក​អាច​លាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​។ ទឹក និង​សារធាតុ​ផ្សំៗ​នឹង​ជំរុញ​ដល់​ការរំលាយ​មូលេគុលរ​បស់​អាហារ​ក្នុង​ក្រពះ និង​ថែរក្សា​ផ្លូវ​រំលាយ​អាហារ​កាន់តែ​ល្អ​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ក្តៅ​បានដែរ​ក្រោយពី​ញ៉ាំ​អាហារ​រួច​ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។
បង្កើន​ការរំលាយ​អាហារ​
​មិនយូរ​មិនឆាប់ មនុស្ស​យើង​គ្រប់​គ្នា​នឹង​ជួយ​បញ្ហា​ឈឺ​ក្រពះ ឬ​ចលនា​ពោះវៀន​ខ្សោយ​។ ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅ​ពោះ​ទទេ​ព្រឹក​ឡើង​នឹង​ជួយ​បង្កើន​ការរំលាយ​អាហារ ព្រមទាំង​ជួយ​ឱ្យ​រាងកាយ​ធ្វើការ​ដូច​ធម្មតា​វិញ​បាន​ទៀត​។
បំបាត់​ការឈឺចាប់​
​គេ​ជឿ​ថា ទឹក​ក្តៅ​ឧណ្ហៗ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ថាមពល​ខ្លាំងក្លា​បំផុត ហើយក៏​អាច​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​បានដែរ​។ ជាតិ​ក្តៅ​នឹង​ទៅ​បន្ធូរ​សាច់ដុំ​ពោះ​ដែល​ជាហេតុ​នាំ​ឱ្យ​ថយចុះ​ដល់​ការឈឺចាប់ ហើយ​វា​ក៏​ល្អ​ណាស់​ដែរ​ចំពោះ​ការឈឺចាប់​បែប​រមួល​គ្រប់​ប្រភេទ ព្រោះ​វា​ទៅ​ជំរុញ​ដល់រ​បត់​ឈាម​រត់​ដើម្បី​បន្ធូរ​សាច់ដុំ​។
សម្រក​ទម្ងន់​
​បើសិនជា​អ្នកត្រូវកា​រញ៉ាំ​អាហារ អ្នក​ប្រហែលជា​ធ្លាប់​លឺថា ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹង​នឹង​ជួយ​សម្រក​ទម្ងន់​បាន​។ ទាម​ពី​ត​ទឹក​ក្តៅ​ជួយ​បង្កើន​សីតុណ្ហភាព​រាងកាយ និង​សម្រួល​ដល់​ការរំលាយ​អាហារ​។ ហេតុដូច្នេះ​ហើយ រាងកាយ​នឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​។ អ្នក​នឹង​ទទួលបាន​ប្រយោជន៍​មួយ​ទៅលើ​តម្រងនោម និង​អាច​បញ្ចេញ​ជាតិពុល​បាន​ថែមទៀត​ផង​។
ពង្រឹង​ដល់​របត់​ឈាម​រត់​
​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ធ្វើឱ្យ​រាងកាយ​គ្មាន​ជាតិពុល​ដែល​គ្រោះថ្នាក់​។ ហេតុដូច្នេះ​ហើយ ទើប​វា​ពង្រឹង​ដល់រ​បត់​ឈាមរ​ត់​បាន​។
បន្ថយ​ភាព​ចាស់​
​ការ​ចាស់​មុន​អាយុ​គឺជា​សុបិន្ត​ដ៏​អាក្រក់​របស់​ស្ត្រី​គ្រប់រូប​។ សំណាង​ដែរ រឿងនេះ​អាច​បង្ការ​បាន​តាមរយៈ​ការ​ញ៉ាំ​ទឹក​ទឹក​ក្តៅ​ឧណ្ហៗ​។ វត្ត​មាន​ជាតិពុល​ក្នុង​រាងកាយ​នឹង​បង្កើន​ល្បឿន​នៃ​ភាព​ចាស់ ហើយ​ចាប់តាំងពី​ទឹក​ក្តៅ​អាចបញ្ចេញ​ជាតិពុល​ទាំងនេះ​បាន​មក វា​ក៏​អាច​បន្ថយ​ដំណើរ​នៃ​ភាព​ចាស់ និង​បង្កើន​ភាពយឺត​កាន់តែ​ច្រើន​ដល់​ស្បែក​ទៀត​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com