ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បង្ការ​ទប់ស្កាត់ជំងឺសរសៃឈាមបេះដូងដោយវិធីនេះ
16, Dec 2022 , 6:59 am        
រូបភាព
បង្ការ​កត្តា​ហានិភ័យ​ដែល​ជួនកាល​អាច​នឹង​កើតមាន​បាន​ដោយ​មិនដឹង​ជា​មុន​។​

 
    * ការ​ដែល​មាន​កត្តា​ហានិភ័យ​មួយ​ឬ​ច្រើន​មិន​មែន​មានន័យ​ថា​គេ​នឹង​ត្រូវ​កើត​ជំងឺ​បេះដូង​ដោយ​ជៀស​មិន​បាន​នោះទេ​។​
 
    * ដូចគ្នា​ដែរ អវត្តមាន​នៃ​កត្តា​ហានិភ័យ​ក៏​មិនមែន​មានន័យ​ថា​គេ​មិន​កើត​ជំងឺ​បេះដូង​នោះ​ដែរ​។​
 
​ការតាមដាន​ត្រួតពិនិត្យ និង​កែសម្រួល​កត្តា​ហានិភ័យ​មួយចំនួន គឺជា​វិធី​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង​៖
 
    * យក​ល្អ លោកអ្នក​ត្រូវ​ប្រកាន់យក​របៀប​រស់​នៅ​ដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អ តាំងពី​មុន​ដំបូង​។​
 
    * ព្រោះ​ថា​កត្តា​ហានិភ័យ​វា​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក មាន​កត្តា​ច្រើន​អាច​កើតមាន​បាន​លើ​មនុស្ស​តែ​ម្នាក់​។​
 
    * ដូច្នេះ​ការផ្លាស់ប្តូរ​តែ​បន្តិច​ក្នុង​របៀប​រស់នៅ​អាច​កាត់បន្ថយ​កត្តា​ហានិភ័យ​ជាច្រើន​ក្នុងពេល​តែមួយ​។​
 
 
​លោកអ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​មួយចំនួន​បាន៖
 
    * អាយុ​: បុរសៗ​ចាប់ពី​អាយុ ៤៥​ឆ្នាំ ឡើងទៅ និង​នារីៗ​ចាប់ពី​អាយុ ៥៥​ឆ្នាំ ឡើងទៅ សុទ្ធ​តែ​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង​បាន​ហើយ​។​
 
    * ប្រវត្តិ​គ្រួសារ​៖ បើសិនជា​មាន​នរណា​ម្នាក់​នៅ​ក្នង​គ្រួសារ​ផ្ទាល់​របស់​លោក​អ្នក​ធ្លាប់​មាន​ជំងឺ​សរសៃឈាម​បេះដូង ឈឺ​ចុកចាប់​ក្នុង​ទ្រូង ឬ​គាំងបេះដូង​ក្នុង​រវាង​អាយុ ៥៥​ឆ្នាំ លោកអ្នក​ក៏​អាច​មាន​គ្រោះថ្នាក់​កើន​ឡើង​ក្នុង​ការ​កើត​ជំងឺ​នេះ​ផងដែរ​។ បើ​មាន​កើត​ជំងឺ​បេះដូង​នៅក្នុង​គ្រួសារ សូមរ​ត់រក​ការព្យាបាល​ភ្លាម​។ គ្រូពេទ្យ​អាចជួយ​ប្រាប់​អំពី​ការ​ធ្វើ​តេស្ត​រក និង​វិធានការ​បង្ការ​ទប់ស្កាត់​បាន​។​
 
​លោកអ្នក​អាច​ផ្លាស់ប្តូរ​កត្តា​ហានិភ័យ​មួយចំនួន​ខាងក្រោម​នេះ​បាន​៖
 
    * ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម ខ្លាញ់​មិនល្អ LDL ខ្លាញ់​ល្អ HDL ទ្រី​គ្លី​សេរីដ 
 
    * របបហូបចុក Diet 
 
    * ជក់បារី Smoking
 
    * ជំងឺ​ទឹកនោម​ផ្អែម Diabetes
 
    * សម្ពាធ​ឈាម​ខ្ពស់ High blood pressure
 
    * ការ​ធាត់​ខ្លាំងពេក Obesity
 
    * ការ​មិនសូវ​ធ្វើ​ចលនា Inactivity
 
    * ការតានតឹង​ខាង​ផ្លូវ​អារម្មណ៍ Emotional stress
 
​កូ​លេស្ត​រ៉ុល​សរុប​ខ្ពស់​៖
 
 លោកអ្នក​ត្រូវ​ដឹង​អំពី​កម្រិត​កូលេ​ស្តេ​រ៉ុល​នៅក្នុងឈាម​របស់​លោក​អ្នក ហើយ​មាន​វិធានការ​ត្រួតពិនិត្យ​វា ជាមួយនឹង​ការហូបចុក​ប្រយ័ត្នប្រយ៉ែង ហើយ​ហាត់ប្រាណ​ផង បើសិនជា​កម្រិត​នោះ​ខ្ពស់​។ គ្រូពេទ្យ​អាចជួយ​ពិនិត្យ​កម្រិត​ទាំងអស់​នោះ​បាន ហើយ​ប្រៀបធៀប​វា​ទៅ​នឹង​ការណែនាំ​របស់​កម្មវិធី​ជាតិ​អប់រំ​អំពី​កូលេ​ស្តេ​រ៉ុល (National Cholesterol Education Program NCEP)​។ កម្រិត​កូ​លេស្ត​រ៉ុលក្នុង​ឈាម​អាច​ត្រូវ​បាន​វាស់វែង​បន្ទាប់ពី​លោក​អ្នក​អត់​អាហារ​ចំនួន​ពី​៩​ទៅ​១២​ម៉ោង​។ អនុ​ក្រុមកូលេ​ស្តរ៉ុ​លខាង​ក្រោ​ម​នេះ​មាន​សារសំខាន់​ណាស់​៖
 
    * កូ​លេស្ត​រ៉ុល​មិនល្អ LDL
 
          ទាប​ជាង ១០០ – ល្អ​វិសេស Optimal
          ១០០-១២៩ – ក្រោម​ល្អ​វិសេស Near optimal/above optimal
          ១៣០-១៥៩ – ព្រំដែន​ខ្ពស់ Borderline high
          ១៦០-១៨៩ – ខ្ពស់ High
          យ៉ាងតិច ១៩០ – ខ្ពស់​ណាស់ Very high
    * កូ​លេស្ត​រ៉ុល​សរុប Total cholesterol
 
          ទាប​ជាង ២០០ – Desirable
          ២០១-២៣៩ – ព្រំដែន​ខ្ពស់ Borderline high
          ២៤០ ឬ​លើស​ពីនេះ – ខ្ពស់ High
    * កូ​លេស្ត​រ៉ុលម​ល្អ HDL 
 
          ទាប​ជាង ៤០ – ទាប​
          ៦០ ឬ​លើស​ពីនេះ – ខ្ពស់ High (​ល្អ desirable)
​របបហូបចុក Diet៖ 
 
​ការថ្លឹងថ្លែង​រវាង​ការហូប​ខ្លាញ់​តិច​ជា​ការល្អ​មិន​សម្រាប់​អ្នក​ដែល​មាន​កូលេ​ស្តេ​រ៉ុល​ខ្ពស់​នោះទេ គឺ​វា​ល្អ​ចំពោះ​ទាំងអស់គ្នា​។​
 
    * សមាគម​បេះដូង​អាមេរិក (American Heart Association) បានឲ្យ​យោបល់​ថា ចំនួន​កាឡូរី​ទទួលបាន​ពី​ខ្លាញ់​ត្រូវ​ទាប​ជាង ៣០% នៃ​ការ​ឡូរី​សរុប​របស់​ចំណី​អាហារ​ដែល​ទទួលទាន​។​
 
    * ជា​រៀងរាល់ថ្ងៃ ទទួលទាន​នំប៉័ង ធញ្ញជាតិ ឬ​បាយ​ចំនួន ៦-៨ servings (​ដុំ បន្ទះ ចាន ) ផ្លែឈើ​ស្រស់​ចំនួន ២-៤ servings  បន្លែស្រស់​ឬ​ត្រាំ​ទឹកកក​ចំនួន ៣-៥ servings ទឹកដោះ​គ្មាន​ជាតិ​ខ្លាញ់ ទឹកដោះ​ជូរ ឬ​ហ្វ្រូ​ម៉ាស​ចំនួន ២-៣ servings សាច់​គ្មាន​ខ្លាញ់ មាន់ ត្រី ឬ​សណ្តែកសៀង​ចំនួន ២-៣ servings ។   
 
    * សូម​ប្រើ​ប្រេង​អូ​លីវ​ឬ​កាណូ​ឡា​ចំអិន​ចំណីអាហារ​។ ប្រេង​ទាំងពីរ​នេះ​មាន​ខ្លាញ់ monounsaturated fat ដែល​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​។​
 
    * សូម​ទទួលទាន​ត្រី​ឲ្យបាន ២ servings ក្នុង​១​សប្តាហ៍ៗ ដូចជា​ត្រី​សាល​ម៉ុង​និង​ធូ​ណា​ជា​ដើម​។ ត្រី​ទាំងអស់នេះ​មាន​អាស៊ីត​ខ្លាញ់ omega-3 fatty acids ច្រើន ដែល​អាច​ជួយ​កាត់បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​ឈាម​បាន និង​ជួយ​បង្ការ​ការដើរ​ខុស​ចង្វាក់​របស់​បេះដូង និង​ការ​កកឈាម​ដែល​ធ្វើឲ្យ​កើតរោ​គគាំងបេះដូ​ង​។​
 
    * ការស្រាវជ្រាវ​បាន​ប្រាប់ឲ្យដឹង​ថា​សុរាអាច​ជួយ​ការពា​រ​ជំងឺ​សរសៃឈាម​បេះ​ដូង​បាន​ដែរ ក៏​ប៉ុន្តែ​សូម​កំណត់​ការសេព​ត្រឹម ១-២ (​កែវ​) បាន​ហើយ​ក្នុង​១​ថ្ងៃៗ​។ ការ​សេពសុរា​ច្រើន​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ ចង្វាក់បេះដូង​ដើរ​ខុស​ធម្មតា (arrhythmias) និង​ធ្វើឲ្យ​ខូច​សាច់ដុំ​បេះដូង​និង​តម្រងនោម​។​
 
    * ជៀសវាង​ការហូប​ខ្លាញ់​អាច​ធ្វើឲ្យ​មិន​ឆ្ងាញ់ ក៏​ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​យូរអង្វែង​។​
 
​ការជក់បារី Smoking៖ 
 
​ឈប់​ជក់បារី​គឺជា​ការផ្លាស់ប្តូរ​ល្អ​បំផុត​មួយ​ដែល​លោកអ្នក​អាចធ្វើ​បាន​។​
 
    * ការឈប់​ជក់បារី​អាច​ពិបាក​នឹង​ធ្វើបាន ដូច្នេះ​សូម​សាកសួរ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​ឲ្យជួយ​។​
 
    * ការ​បឺត​យក​ផ្សែង​បារី​ពី​អ្នក​ដទៃ (Passive smoking) ការជក់​ស៊ី​ហ្គារ ឬ​ការ​ចុក​ថ្នាំ​សុទ្ធតែ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ដូច​តែ​គ្នា​។​
 
​ការ​មិន​ធ្វើ​សកម្មភាព Physical inactivity៖
 
 ការ​ហាត់ប្រាណ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម បង្កើន​បរិមាណ​ខ្លាញ់​ល្អ (HDL)  និង​ឲ្យ​ត្រួតពិនិត្យ​ទម្ងន់​របស់​លោក​អ្នក​បាន​។​
 
    * សូម​អត់ធ្មត់​ហាត់ប្រាណ​ឲ្យបាន​យ៉ាងតិច​៣០​នាទី ពី​៣​ទៅ​៥​ដង​ក្នុង​១​សប្តាហ៍ៗ​។ គ្រាន់តែ​ការដើរ​រាង​រវាសរវៃ​មួយ (brisk walking) មុខ​ក៏​អាច​ជួយ​ធ្វើឲ្យ​សរសៃឈាម​បេះ​ដូង​បាន​ល្អប្រសើរ​បានដែរ​។​
 
    * ការ​ហាត់ប្រាណ​រួម​មាន​ការដើរ ហែល​ទឹក ជិះ​កង់ ឬ​ការហាត់​លើកដៃ​លើកជើង (aerobics)​ផងដែរ​។​
 
    * មុន​នឹង​ចាប់​អនុវត្ត​កម្មវិធី​ហាត់ប្រាណ​ណាមួយ សូម​សួរ​គ្រូពេទ្យ​របស់​លោក​អ្នក​សិន​។​
 
​ការ​ធាត់​ខ្លាំងពេក Obesity៖ 
 
​ទម្ងន់​ច្រើន​ខ្លាំងពេក​ធ្វើឲ្យ​បេះដូង​និង​សរសៃឈាម​របស់​លោក​អ្នក​ខំប្រឹង​ឡើង ដោយ​បង្កើន​សម្ពាធ​ឈាម ដែល​ច្រើនតែ​រួមផ្សំ​ជាមួយ​នឹង​ទឹកនោម​ផ្អែម កម្រិត​កូលេ​ស្តេ​រ៉ុល​និង​ទ្រី​គ្លី​សេរី​ដ​ខ្ពស់ ហើយ​មាន HDL ទាប​។​
 
    * របបហូបចុក​ដែល​សំបូរ​ទៅដោយ​រុក្ខជាតិ​សរសៃ និង​ខ្លាញ់​តិច ហើយ​និង​ការ​ហាត់ប្រាណ អាចជួយ​បញ្ចុះទម្ងន់​របស់​លោក​អ្នក​បាន​។​
 
    * ការ​តមចំណី​ម្តង​មួយ​កាល (Fad diet programs) មិន​ជា​ល្អ​ទេ​។ សូម​សាកសួរ​គ្រូពេទ្យ​របស់​លោក​អ្នក​សិន មុន​នឹង​អនុវត្ត​កម្មវិធី​បញ្ចុះទម្ងន់​អ្វីមួយ​។​
 
    * សូម​កុំ​រំពឹង​ទៅលើ​ការប្រើ​ឱសថ​ដើម្បី​បញ្ចុះទម្ងន់​ឲ្យសោះ​។ មាន​ឱសថ​ប្រើ​សម្រាប់​បញ្ចុះទម្ងន់​ខ្លះ​ដូចជា Fen-Phen ជាដើម ច្រើន​តែ​ធ្វើឲ្យ​ខូច​សន្ទះ​បេះដូង​ធ្ងន់ធ្ងរ និង​ឲ្យ​ការប្រើឱស​ថ​ផ្សេង​ទៀត​មិន​ល្អ​។​
 
​សម្ពាធ​ឈាម​ខ្ពស់ High blood pressure៖ 
 
​បើ​លោក​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​នឹង​ត្រូវ​ធ្វើការ​ព្យាបាល​យ៉ាង​ប្រញឹក​។​
 
    * មាន​របបហូបចុក​ស​ម​ស្រប ទទួលទាន​សាប ហាត់ប្រាណ​ជាប្រចាំ កាត់បន្ថយ​ការ​សេពសុរា និង​ការ​សម្រក​ទម្ងន់ ទាំងអស់​នេះ​មាន​សារ​:​សំខាន់​ខ្លាំង​លើសលប់​។​
 
    * បើសិន​ជា​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ឱសថ​ណាមួយ​ដើម្បី ព្យាបាល សូម​ប្រើ​ឱសថ​នោះ​ឲ្យបាន​ត្រឹមត្រូវ​តាម​បញ្ជា​។​
 
​ជំងឺ​ទឹកនោម​ផ្អែម Diabetes៖ 
 
​ទឹកនោម​ផ្អែម​ធ្វើឲ្យ​សរសៃឈាម​រាំងស្ទះ​និង​ឡើង​រឹង (atherosclerosis) ក្នុង​រាងកាយ​ទាំងមូល រួម​ទាំង​សរសៃ​រោហិណី​ផងដែរ​។​ត្រួតពិនិត្យ​ទឹកនោមផ្អែម​បាន​ដិតដល់​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃឈាម​បាន​យ៉ាងច្រើន​។​
 
​ថ្នាំ Viagra និង​ជំងឺ​សរសៃឈាម​បេះដូង៖
 
 បើសិនជា​លោក​អ្នក​ប្រើ​ថ្នាំ sildenafil (Viagra) ព្យាបាល​ជំងឺ​ងាប់​លិង្គ​សូម​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​សិន ដើម្បី​ឲ្យ​ច្បាស់​ថា​តើ​វា​មាន​សុវត្ថិភាព​ចំពោះ​លោក​អ្នក​ដែរឬទេ​។​
 
    * បើសិនជា​លោក​អ្នក​មាន​សរសៃ​រោហិណី​រាំងស្ទះ​ខ្លាំង ការប្រើ Viagra អាច​នឹង​ធ្វើឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ក្នុង​ទ្រូង ឬ​គាំងបេះដូង​បាន​។​
 
    * លោកអ្នក​ក៏​ត្រូវ​ជៀសវាង​កុំ​ប្រើ nitroglycerin ក្រោម​គ្រប់​ទម្រង់ (​ជា​គ្រាប់ pill កញ្ចប់ patch​ឬ​ជា spray) ផងដែរ ក្នុងអំឡុងពេល​៤៨​ម៉ោង​នៃ​ការប្រើ Viagra​។ Viagra និង nitroglycerin អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ធ្លាក់ចុះ​យ៉ាង​មាន​គ្រោះថ្នាក់​បាន​។​

ត្រួតពិនិត្យដោយ៖ www.health.com.kh


 

© រក្សាសិទ្ធិដោយ thmeythmey.com