ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ គ្រូបឋមនៅឃុំក្បាលត្រាច យកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពសិស្ស ជាពិសេសសិស្សឆ្ងាយ សាលាបឋមសិក្សាក្បាលត្រាចប្រើប្រាស់ផែនទីខ្នងផ្ទះសិស្ស ដើម្បីដឹងពីស្ថានភាពផ្លូវទៅផ្ទះសិស្ស ជាផ្នែកមួយនៃការរក្សាសុវត្ថិភាពដល់សិស្ស។
×
ដោយ៖ អេង គឹមលាង(យុវជនឃុំក្បាលត្រាច)
ពោធិ៍សាត់៖ នៅសាលាបឋមសិក្សាក្បាលត្រាច លោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ខ្លាំងទៅលើសុវត្ថិភាពសិស្សានុសិស្ស ជាពិសេសសិស្សស្រី ដែលមានលំនៅឋាននៅឆ្ងាយ និងដាច់ស្រយាល ដែលប្រឈមហានិភ័យការរំលោភបំពានផ្លូវភេទ នៅតាមផ្លូវមកសាលា និងត្រឡប់ទៅផ្ទះ។ នេះជាការអះអាហរបស់ លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច។
បើតាមលោកនាយកសាលារូបនេះ ដើម្បីការពារដល់សិស្សានុសិស្សទាំងនោះ សាលាមួយនេះបានប្រើប្រាស់នូវផែនទីខ្នងផ្ទះ ដែលបង្ហាញពីប្លង់ផ្ទះនីមួយៗរបស់សិស្ស។ ការណ៍នេះ នឹងធ្វើឱ្យគ្រូដឹងពីចម្ងាយ ឬស្ថានភាពផ្លូវទៅកាន់ផ្ទះរបស់សិស្សទាំងនោះ។ ក្រៅពីប្លង់ខ្នងផ្ទះនេះ លេខទំនាក់ទំនងគ្រួសារសិស្ស ដើម្បីឱ្យពួកគេមកទទួលកូនៗរបស់ពួកគេ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច ជាមួយ កញ្ញា អេង គឹមលាង យុវជនឃុំក្បាលត្រាច ដូចតទៅ៖
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
ពោធិ៍សាត់
ក្បាលត្រាច
សាលាបឋមសិក្សាក្បាលត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com