ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់​៖ សាលាបឋមសិក្សាក្បាលត្រាច ផ្ដល់អាហារពេល​ព្រឹកដល់សិស្ស
19, Dec 2022 , 8:00 am        
រូបភាព
សិស្សានុសិស្សនៅសាលាបឋមសិក្សាក្បាលត្រាច នៅក្នុងរៀន។
សិស្សានុសិស្សនៅសាលាបឋមសិក្សាក្បាលត្រាច នៅក្នុងរៀន។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ សាលាបឋមសិក្សាក្បាលត្រាចស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានការចម្អិនអាហារពេលព្រឹកសម្រាប់សិស្សានុស្សិស្ស ដែលសិក្សានៅក្នុងសាលាអស់រយៈពេលប្រមាណជា៥ឆ្នាំមកហើយ។ អាហារដែលចម្អិននេះ ត្រូវបានលោក និល សុថល នាយកសាលានេះ អះអាងថាមុខម្ហូបទាំងនោះចម្អិនឡើង ដោយមិនប្រើប្រាស់សាច់ជ្រូក ឬរបស់ដែលសិស្សមូស្លីមបរិភោគមិនបាន។ ក្នុងមួយសប្ដាហ៍ការចម្អិនម្ហូបមានចំនួន៦ថ្ងៃ (លើកលែងថ្ងៃអាទិត្យ) និងផ្លាស់ប្ដូរមុខម្ហូបទៅតាមថ្ងៃនីមួយៗ។ មុខម្ហូបទាំងនោះដូចជា បាយឆាពងទា, សម្លកកូរ, ឆាត្រឡាចពងទា, ស្ងោរស្ពៅ (ត្រីឬប្រហិត), ម្ជូរយួន និងចៀនពងទាជាដើម។ ការធ្វើអាហារតាមសាលានេះ ឬកម្មវិធី ផ្ដល់អាហារពេលព្រឹកដល់កុមារនៅតាមសាលារៀនជនបទនេះ ត្រូវបានរៀបចំឡើងដោយ អង្គការស្បៀងអាហារពិភពលោក (WFP) សហការនឹងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា​៕​

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាង កញ្ញា អេង គឹមលាង ជាមួយ លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច ដូចតទៅ៖ 
 

(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  សាលាបឋមសិក្សាក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com