ជាតិ
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំតាំងពិព័រណ៍ម្ហូបខ្មែរ រយៈពេល២ថ្ងៃ ដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំសកល
24, Dec 2022 , 9:59 pm        
រូបភាព
រូបភាពពី៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាពពី៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបខ្មែរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែធ្នូឆ្នាំ២០២២ខាងមុខនេះ ដែលធ្វើនៅតាមសួននាគបាញ់ទឹក រហូតដល់មុខអាគារចាស់សាលាខេត្តនិងផ្លូវភ្លោះសួនយុវ័ន្ត។​ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។



យោងតាមសេចក្ដីជូនដំណឹងដដែល ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបផលិតផលខ្មែរ  ក្នុងគោលបំណងបង្ហាញ និងលើកតម្កើងម្ហូបខ្មែរដើម្បីអបអរសាទរថ្ងៃបុណ្យឆ្លងឆ្នាំសកលខាងមុខ។ លើសពីនេះព្រឹត្តិការណ៍ពិព័រណ៍ខ្មែរក៏ជាផ្នែកមួយបង្ហាញសក្តានុពលតំបន់នានា និងទីតាំងទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តបាត់ដំបងផងដែរ។


 រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ក្រៅពីការតាំងពិព័រណ៍ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងក៏នឹងរៀបចំការព្រឹត្តិការណ៍ផ្សេងៗ រួមមាន ការប្រគំតន្រ្តីបុរាណ-សម័យ  បាញ់កាំជ្រួចការបង្ហោះគោមនាពេលរាត្រី និងភេសជ្ជៈខ្មែរ។ ជាមួយគ្នានេះទេសចរក៏អាចទស្សនាតំបន់ទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តបាត់ដំបងនិងចូលរួមទស្សនាកម្សាន្តនៃព្រឹត្តិការណ៍នេះទាំងមូលផងដែរ។
 
សូមបញ្ជាក់ដែរ ព្រឹតិ្តការណ៍នេះ អាជីវករជាពិសេសម្ចាស់អាហារដ្ឋានក្នុងខេត្តដែលមានចំណាប់អារម្មណ៍ចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ខ្លួនអាចចូលរួមដោយឥតគិតថ្លៃនៅតាមសួននាគបាញ់ទឹក រហូតដល់មុខអាគារចាស់សាលាខេត្តនិងផ្លូវភ្លោះសួនយុវ័ន្ត។

អាជីវករដែលចង់ដាក់បង្ហាញទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៦៩៩៦ ៦៩៩/០៩៩៩៩៦ ៦៩៩/០៧០ ៧១១ ០៧៧/០៩៦ ៥៥៥
៥២៨៨៕


 រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

  រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
 
 

Tag:
 ThmeyThmey25
  បាត់ដំបង
  ពិព័រណ៍ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com