ជាតិ
ខេត្តនៅភាគឦសាន មានសិស្សជាប់និទ្ទេស A ចំនួន៣៩នាក់
24, Dec 2022 , 5:59 pm        
រូបភាព
 បេក្ខជនកំពុងពិនិត្យឈ្មោះ នាថ្ងៃប្រកាសលទ្ធផលបាក់ឌុប។ រូបភាព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី
បេក្ខជនកំពុងពិនិត្យឈ្មោះ នាថ្ងៃប្រកាសលទ្ធផលបាក់ឌុប។ រូបភាព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ មានសិស្សជាប់និទ្ទេស A ចំនួន៣៩នាក់ ដោយ សិស្សស្រីមានចំនួន ៣០នាក់។ ក្នុងនោះ ខេត្តក្រចេះមានសិស្សជាប់និទ្ទេស  Aច្រើនជាងគេ។

 
បើតាមក្រសួងអប់រំ យុវជន និងកីឡា សិស្សជាប់និទ្ទេស A នៃភាគឦសាននោះ មានដូចជា ខេត្តមណ្ឌលគិរីមានសិស្សជាប់និទ្ទេស A ចំនួន៣នាក់ ដោយវិទ្យាល័យ ហ៊ុនសែន កែវសីមា មានចំនួន១នាក់ ,​វិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី មានចំនួន ១នាក់ និងវិទ្យាល័យ សាលារៀន ប្រាយថេន មានចំនួន១នាក់។
 
ទន្ទឹងនឹងនោះ ខេត្តរតនគិរី មានសិស្សជាប់និទ្ទេស A ចំនួន៤នាក់ ក្នុងនោះវិទ្យាល័យ សម្តេចឪសម្តេចម៉ែ មានចំនួន ៣នាក់ និងវិទ្យាល័យ គ្រូយើង មានចំនួន១នាក់។ ជាមួយគ្នា សិស្សដែលជាប់និទ្ទេស A នៅខេត្តស្ទឹងត្រែង មានចំនួន៣នាក់ ដោយវិទ្យាល័យ ស្ទឹងត្រែង មានចំនួន ២នាក់ និងវិទ្យាល័យព្រះរាជបូជនីយកិច្ច មានចំនួន ១នាក់ផងដែរ។
 
ដោយឡែក ខេត្តក្រចេះ ដែលមានសិស្សជាប់ច្រើនជាងគេ មានដូចជា វិទ្យាល័យ ព្រះមហាក្សត្រីយានីកុសុមៈ មានចំនួន១១នាក់។​ ចំណែក វិទ្យាល័យ សិលាវេទីគាតឈន់ មានចំនួន៧នាក់ ,វិទ្យាល័យ ហ៊ុនសែន ស្នួល មានចំនួន២នាក់ ,វិទ្យាល័យ សម្ភៈបុរៈ មានចំនួន២នាក់, វិទ្យាល័យ អរុណរះ អន្តរជាតិ មានចំនួន១នាក់ , វិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង មានចំនួន១នាក់។ រីឯ វិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន ក្រុងក្រចេះ មានចំនួន៥នាក់។
 
គួរឱ្យដឹងដែរថា សិស្សដែលជាប់និទ្ទេស A មានចំនួន ៩០ ៩៥០នាក់ ត្រូវជា ៧២,៣៣ភាគរយ បាន​ប្រឡង​ជាប់ ដោយក្នុងនោះនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕
 
 
 

Tag:
 ThmeyThmey
  ភាគឦសាន
 ​ និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com