ជាតិ
រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងឆ្នាំនៅបរិវេណសួនស្ទឹងសែន
25, Dec 2022 , 6:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ បុណ្យចូលឆ្នាំ​សកល ជា​ពិធី​មួយ​ដែល​បណ្ដា​ប្រទេស​នានា​តែងតែ​ប្រារព្ធ​ឡើង នា​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ចុងឆ្នាំ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​។ រដ្ឋបាលខេត្តកំពង់ធំ ក៏នឹង​​រៀបចំ​ពិធី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​សកល ២០២៣ ដើម្បី​បង្ក​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ និង​ទាក់ទាញ​ទេសចរណ៍​ឱ្យ​មក​កម្សាន្ត​កាន់តែច្រើន នៅ​​បរិវេណ​សួនស្ទឹងសែន​។



​បើតាមរដ្ឋបាលខេត្តកំពង់ធំកម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ដោយ​មានរៀប​ចំ​កម្មពិធីកម្សាន្តផ្សេង​ ដើម្បី​ផ្ដល់ភាពសប្បាយរីករាយដល់ពលរដ្ឋ និង​ភ្ញៀវទេសចរ។ ពិធី​អបអរនេះ នឹង​មាន​កម្មវិធី​ប្រគំតន្រ្តី​ សម្ដែងរបាំ ការ​តាំង​ពិព័រណ៍ និង​ការ​បាញ់​កាំជ្រួចជាដើម។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំសណ្តាប់ធ្នាប់ អនាម័យដាក់ភ្លើងពណ៍តាមបរិវេណសួនស្ទឹងសែន ដើម្បីត្រៀមទទួលទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តខេត្តកំពង់ធំឱ្យកាន់តែច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ។
 
សូមបញ្ជាក់ដែរថារដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ម្ចាស់​រមណីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន ម្ចាស់ផ្ទះ​សំណាក់ ឬ​អា​ជីករ​ផ្សេងៗ រួមគ្នា​រៀបចំ​សណ្តាប់ធ្នាប់​តាម​ភូមិឋាន តាម​ទីសាធារណៈ ឬ​តាម​រមណីយដ្ឋាន​នានា រក្សា​អនាម័យ ដើម្បី​ឲ្យ​បរិ​សា្ថ​ន​ល្អ​ស្អាត និង​មាន​របៀបរៀបរយ​ផងដែរ​៕

 
 
 

Tag:
 ThmeyThmey
 ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com